(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពីឯកឧត្ដម លោក ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ព្រមទាំងសហការី។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. មតិបើកកិច្ចប្រជុំរបស់ឯកឧត្ដមប្រតិភូប្រធានអង្គប្រជុំ
២. ពិធីប្រគល់ ទទួលប្រកាសស្ដីពីការតែងតាំង និងសម្របសម្រួលភារកិច្ចមន្រ្តីរាជការស៊ីវិល
៣. របាយការណ៍របស់នាយកដ្ឋានទាំង៦ និងសាខា ក.ប.ប. រាជធានី ខេត្ត ចំនួន២៥
៤. អនុសាសន៍ណែនាំជាយុទ្ធសាស្រ្តរបស់ឯកឧត្ដមប្រតិភូប្រធានអង្គប្រជុំ
៥. ផែនការអនុវត្តបន្ត
៦. បញ្ហាផ្សេងៗ
ចែករំលែក