CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

ក្នុងរយៈពេលមួយខែ អគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញ និងពិន័យលើបទល្មើសក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ បានចំនួន ៥៦ ករណី

10 ខែ​សីហា, 2021

(រាជធានីភ្នំពេញ)​៖ ដោយអនុវត្តតាមប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញ និងធ្វើការពិន័យទៅលើម្ចាស់អាជីវកម្មបានចំនួន ៥៦ ករណី។ គួរបញ្ជាក់ផងដែរថាបទល្មើសទាំងនោះ ភាគច្រើនគឺជាបទល្មើសពាក់ព័ន្ធនឹងអំពើមិនសុចរិតក្នុងធុរកិច្ចដែលរួមមាន៖ បទល្មើសពាក់ព័ន្ធនឹងប្រេងឥន្ធនៈ បទល្មើសពាក់ព័ន្ធនឹងស្លាកសញ្ញានៃផលិតផលទំនិញ បទល្មើសពាក់ព័ន្ធនឹងការផ្សព្វផ្សាយអះអាងដោយបំភាន់។

គួររំលឹកផងដែលថា ប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានសម្រេចឱ្យប្រើប្រាស់កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ដោយអគ្គនាយកដ្ឋានបានទុករយៈពេល ១ខែដើម្បីធ្វើការផ្សព្វផ្សាយណែនាំដល់ធុរជន និងបានចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ៕

ចែករំលែក