CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

ខិត្តប័ណ្ណផ្សព្វផ្សាយអំពីការផ្សព្វផ្សាយពាណិជ្ជកម្មមិនពិត ការស្វែងរកដំណោះស្រាយ និងការទាមទារនូវសំណង

25 ខែ​កុម្ភៈ, 2021

ដើម្បីលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មលក់ផលិតផលទំនិញ និងសេវា និងការទាមទារនូវសំណង អគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន (ACCP) ក៏បានបើកយុទ្ធនាការណ៍អប់រំផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ និងអ្នកពាក់ព័ន្ធអំពីការផ្សព្ធផ្សាយពាណិជ្ជកម្មមិនពិត និងការទាមទារនូវសំណង។ ការផ្សាយពាណិជ្ជកម្មគឺយុទ្ធសាស្ត្រទីផ្សាចំបងមួយរបស់អ្នកធ្វើធុរកិច្ច វាបានផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនដល់ធុរជន អតិថិជន និងអ្នកប្រើប្រាស់ដោយផ្ទាល់តែម្តង។ ក៏ប៉ុន្តែពេលខ្លះការផ្សាយនោះអាចជាការមិនពិត ភូតកុហក់ ឬបំផ្លើសជាដើម។ កក្តានេះហើយអាចធ្វើឱ្យអ្នកប្រើប្រាស់អាចខាតបង់នូវផលប្រយោជន៍សេដ្ធកិច្ចរបស់ពួកគាត់។ ដូចនេះពួកគាត់មានសិទ្ធិប្តឹងតវ៉ា ទៅស្ថាប័នការពារអ្នកប្រើប្រាស់ ឬសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយ និងទាមទារនូវសំណងមកវិញ៕

ចែករំលែក