CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

រយៈពេល ៩ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋាន ក.ប.ប. ដកហូតបានទំនិញខូចគុណភាពប្រមាណជាង ២៨តោនពីបណ្ដាទីផ្សារនៅទូទាំងប្រទេស

12 ខែ​តុលា, 2021

ដើម្បីការពារសុខុមាលភាព ក៏ដូចជាការពារផលប្រយោជន៍សេដ្ឋកិច្ចជូនបងប្អូនប្រជាពលរដ្ឋ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយបានចុះត្រួតពិនិត្យអនុលោមភាពនៃទំនិញដែលបានដាក់ចរាចរលើទីផ្សារនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែងគិតត្រឹមត្រីមាសទីបី ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យទំនិញតាមបណ្ដាទីផ្សារបានចំនួន ៤២៦លើក ដោយបានរកឃើញទំនិញខូចគុណភាពចំនួន ២៨តោន និង៣៧៣គីឡូក្រាមនៅលើទីផ្សារសព្វថ្ងៃ។

បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២១ នេះប៉ុណ្ណោះ អគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញ និងដកហូតទំនិញខូចគុណភាពពីទីផ្សារបានចំនួន ៨តោន និង ៨៩៥គីឡូក្រាមទៅហើយ។

គួរបញ្ជាក់ផងដែរថា ទំនិញដែលខូចគុណភាពដែលត្រូវបានរកឃើញទាំងនោះ ត្រូវបានមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដកហូត និងយកមកកម្ទេចចោលជៀសវាងការបន្តចែកចាយដែលជាហេតុនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់៕

ចែករំលែក