នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ អគ្គនាយកដ្ឋាន ក.ប.ប. បានមានកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ខការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព នៅសាលាខត្តបាត់ដំបង និងសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពី តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី មន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ សិប្បករ អ្នកចែកចាយ និងអាជីករលក់ស្រា។ ជាលទ្ធផល៖
⁃ ខេត្តបាត់ដំបងមានអ្នកចូលរួមសរុបប្រមាណ ២០០នាក់
⁃ ខេត្តបន្ទាយមានជ័យ មានអ្នកចូលរួមសរុប ៣២៤ នាក់។
គោលបំណងនៃសិក្ខាសាលា ដើម្បី៖
⁃ លើកកម្ពស់ការយល់ដឹងខ្លឹមសារច្បាប់ទាំងពីរខាងលើ
⁃ ការផលិតស្រាប្រកបដោយសុវត្ថិភាព
⁃ ស្វែងយល់បន្ថែមពីបទប្បញ្ញត្តិពាក់ព័ន្ធ
ជូនដល់គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួម និងតាមរយៈអ្នកចូលរួម ផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍។
ចែករំលែក