CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

សិក្ខាសាលាផ្យព្វផ្សាយ និងដាក់ឱ្យដំណើរការ «កម្មវិធីជាតិតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ នៅកម្ពុជា និងឯកសារគតិយុត្តិ»

18 ខែ​កក្កដា, 2022

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការកម្មវិធីជាតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ នៅកម្ពុជា និងឯកសារគតិយុត្ត

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការ កម្មវិធីជាតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ នៅកម្ពុជា និងឯកសារគតិយុត្ត «The Official Launch of National Consumer Protection Programme (NCPP) and Implementing Regulations» នៅសណ្ឋាគារ Hyatt Regency ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការ ជាតិការពារអ្នកប្រើប្រាស់។

សិក្ខាសាលានេះ មានការចូលរួមពីឯកឧត្ដម លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកប្រធានក្រុមការងារអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ)ប្រចាំកម្ពុជា លោកឧកញ៉ា លោក លោកស្រី តំណាងមកពីវិស័យច្បាប់ តំណាងដៃគូអភិវឌ្ឍន៍ តំណាងមកពីគម្រោង «កិច្ចការពារអ្នកប្រើប្រាស់ ក្នុងតំបន់អាស៊ាន» (PROTECT) គណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) តំណាងអង្គការជាតិនិងអន្តរជាតិ តំណាងស្ថាប័នសិក្សាស្រាវជ្រាវ មកពីសាកលវិទ្យាល័យនានា តំណាងវិស័យឯកជន តំណាងវិស័យសារព័ត៌មាន និងមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមានអ្នកចូលរួម តាមប្រព័ន្ធវីដេអូផងដែរ។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការ កម្មវិធីជាតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងឯកសារគតិយុត្តផ្សេងៗទៀត ដែលត្រូវបានរៀបចំឡើងបន្ទាប់ពីច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងឯកសារគតិយុត្តក្រោមច្បាប់មួយចំនួនត្រូវបាន អនុម័តដាក់ឱ្យប្រើប្រាស់ ជាបន្តបន្ទាប់។ កម្មវិធីនេះមានសារៈសំខាន់ជាផែនទីបង្ហាញផ្លូវមួយ សម្រាប់ឱ្យគ្រប់ភាគីពាក់ព័ន្ធកសាងនូវគោលនយោបាយ ផែនការសកម្មភាព និងយន្តការអនុវត្ត សម្រាប់អង្គភាពរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។ ក្នុងបរិបទនេះ ច្បាប់ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិជាច្រើនត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ផងដែរ។

ចែករំលែក