(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.
និងសហការី បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ដំណើរឆ្ពោះទៅរកកិច្ចសហការជារួមរបស់អ្នកប្រើប្រាស់នៅកម្ពុជា -(Towards Collective Consumer Action in Cambodia)” នៅសណ្ឋាគារ Raffle Le Royal Phnom Penh ដែលរៀបចំឡើងដោយអង្គការសហប្រតិបត្តិការអន្តរជាតិ GIZ និង EUROCHAM CAMBODIA។
ក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ ឯកឧត្ដម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានចូលរួមចែករំលែកបទពិសោធន៍ និងបានធ្វើបទបង្ហាញអំពី “សារសំខាន់របស់ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា” ។
ក្នុងសិក្ខាសាលានេះ មានសិក្ខាកាមចូលរួមដែលអញ្ជើញមកពីតំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងក្រុមហ៊ុនឯកជន តំណាងអគ្គនាយកដ្ឋាន ក.ប.ប.។
ចែករំលែក