នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី “កិច្ចការពារអ្នកប្រើប្រាស់ពាក់ព័ន្ធនឹងខសន្យាមិនសុច្ចរិត” ដែលសហការរៀបចំដោយអគ្គនាយកដ្ឋាន ក.ប.ប. នឹងការិយាល័យមេធាវី DFDL International។ សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ដោយផ្តោតសំខាន់លើការរៀបចំទម្រង់ស្តង់ដារនៃកិច្ចសន្យាដែលត្រូវប្រើប្រាស់ជាមួយអ្នកប្រើប្រាស់ក៏ដូចជាខសន្យាមិនសុច្ចរិត។ សិក្ខាសាលាខាងលើ មានការចូលរួមពីធុរជន អ្នកប្រតិបត្តិច្បាប់ មេធាវី ព្រមទាំងមន្ត្រីអនុវត្តច្បាប់ ចំនួនប្រមាណ ៩០ រូប។
ចែករំលែក