CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីសារធាតុអាសបេស្តុសនៅកម្ពុជា រវាងគណៈប្រតិភូប្រទេសអូស្រ្តាលី និងក្រុមការងារកសាងកម្រងព័ត៌មានជាតិស្ដីពីសារធាតុអាសបេស្តុស នៃព្រះរាជាណាចក្រកម្ពុជា

20 ខែ​កញ្ញា, 2022

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីសារធាតុអាសបេស្តុសនៅកម្ពុជា រវាងគណៈប្រតិភូប្រទេសអូស្រ្តាលី និងក្រុមការងារកសាងកម្រងព័ត៌មានជាតិស្ដីពីសារធាតុអាសបេស្តុស នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ FCC Angkor ខេត្តសៀមរាប ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។

ចែករំលែក