១. ពិព័រណ៍ហាឡាលអន្តរជាតិ
កម្មវិធីពិព័រណ៍ហាឡាលអន្តរជាតិ តែងតែប្រារព្ធឡើង២ដង ក្នុង១ឆ្នាំ។ គោលបំណង គឺ៖
- ជំរុញការវិនិយោគ
- បង្ហាញនៅផលិតផលថ្មីៗ និងរបកគំហើញទីផ្សារថ្មី
- ជំរុញតម្លៃផលិតផលឥស្លាម ក្នុងទីផ្សារពិភពលោក
- ធ្វើសមាហរណកម្មពិភពលោកតាមរយៈ សិល្បៈ កីឡា និងវប្បធម៌
- បង្ហាញនូវសកម្មភាពពិសេសៗរបស់ប្រទេសនីមួយៗ លើផលិតផលឥស្លាម។
២. សន្និបាតហាឡាលពិភពលោក
លេខាធិការដ្ឋានកិច្ចការហាឡាលកម្ពុជា បានចូលរួមក្នុងកម្មវិធីសន្និបាតហាឡាលពិភពលោកលើកទី១០ នៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០១៨។
សន្និបាតហាឡាលពិភពលោក (WHC) គឺជាសន្និបាតស្តីពីភាពជាអ្នកដឹកនាំកម្រិតអន្តរជាតិដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីច្របាច់បញ្ចូលគ្នារវាងតំណាងរដ្ឋាភិបាល វិនិយោគិន ជំនួញវិស័យឧស្សាហកម្មក្នុងទីផ្សារហាឡាល សហគ្រិន និងភាគីពាក់ព័ន្ធ ដោយមានគោលបំណងពន្លឿនកំណើនឧស្សាហកម្មហាឡាលនៅលើពិភពលោក។ សន្និបាតនេះ ក៏បានផ្តល់នូវវេទិកាដ៏ល្អបំផុតសម្រាប់ជជែកវែកញែកលើការអភិវឌ្ឍឧស្សាហកម្មហាឡាល ហើយក៏បានជម្រុញការបង្កើតនូវរបកគំហើញបច្ចេកវិទ្យា និងការច្នៃប្រឌិតផងដែរ។
៣. ក្រុមការងារអាស៊ានលើម្ហូបអាហារហាឡាល
កាលពីឆ្នាំ ២០១៧ ប្រធានលេខាធិការដ្ឋានកិច្ចការហាឡាលកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំលើ វិស័យម្ហូបអាហារហាឡាល នៅប្រទេសសឹង្ហបុរី ។ (ដោយក្រោយមក មានភាគី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)
៤. ជនបង្គោលកិច្ចការហាឡាលកម្ពុជា
ក្រសួងពាណិជ្ជកម្មបានបញ្ជូនឈ្មោះជនបង្គោលនៃកិច្ចការហាឡាលកម្ពុជាចំនួន០៤រូប ទៅកាន់មន្រ្តីជាន់ខ្ពស់ផ្នែកស្បៀង កសិកម្ម និងព្រៃឈើ នៃនាយកដ្ឋានសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖
១. លោក គិត ភារ៉ា ប្រធានក្រុមលេខាធិការដ្ឋានកិច្ចការហាឡាលកម្ពុជា
២. ឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា
និងជាប្រធានក្រុមឯកទេសផលិតផលហាឡាលកម្ពុជា
៣. លោក ស៊ីន ស៊ីដេត អនុប្រធានក្រុមឯកទេសផលិតផលហាឡាលកម្ពុជា
និងជាប្រធាននាយកដ្ឋានមន្ទីពិសោធន៍
៤. លោក ឃី វិបុលបុត្រ ប្រធាននាយកដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៥. សន្និសីទហាឡាល (ជាទូទៅតែងតែប្រារព្ធធ្វើនៅប្រទេសថៃ)
សន្និសីទហាឡាលថៃ គឺជាពិព័រណ៍មួយដែលបង្ហាញពីផលិតផល និងសេវាកម្មហាឡាលរបស់ប្រទេសថៃ ដែលទទួលបានការទទួលស្គាល់ជាច្រើនគ្រប់ទិសទី ដោយមានគោលបំណងបង្ហាញនូវ ភាពជឿនលឿននៃកិច្ចការហាឡាលឱ្យស្របតាមយុទ្ធសាស្ត្រជាតិរបស់ថៃ។ នៅក្នុងគោលការណ៍ណែនាំនៃ “វិញ្ញាបនបត្រShariah-ការគាំទ្រវិទ្យាសាស្ត្រហាឡាល” ផលិតផល និងសេវាកម្មហាឡាលរបស់ប្រទេសថៃបានទទួលការទទួលស្គាល់ទូទាំងពិភពលោក។
សន្និសីទហាឡាលរបស់ប្រទេសថៃនៅឆ្នាំ ២០២០ សន្និបាតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាឡាលអន្តរជាតិ (IHSATEC) ឧស្សាហកម្មវិទ្យាសាស្ត្រ និងពាណិជ្ជកម្មហាឡាលលើកទី ១៣ ត្រូវបានធ្វើឡើង នៅថ្ងៃទី ២២-២៣ ខែធ្នូ ឆ្នាំ២០២០។
ក្នុងនោះផងដែរ ក្រុមឯកទេសផលិតផលហាឡាលកម្ពុជា បានចូលរួមក្នុងកម្មវិធីសន្និសីទ ហាឡាល នៅប្រទេសថៃជាច្រើនដង។
ពិព័រណ៍ហាឡាលក្នុង និងក្រៅប្រទេស
ពិព័រណ៍ហាឡាលក្នុងប្រទេស៖ ធ្វើឡើងដោយវិនិយោគិនបរទេសសហការជាមួយនាយកដ្ឋានកិច្ចការពិព័រណ៍ នៃក្រសួងពាណិជ្ជកម្ម ដោយអញ្ជើញក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុក ចូលរួមតាំងបង្ហាញ។
ពិព័រណ៍ហាឡាលក្រៅប្រទេស៖ ជាទូទៅធ្វើឡើង ពីរដងក្នុងមួយឆ្នាំ នៅបណ្ដាប្រទេស ក្នុងគោលបំណងជំរុញអ្នកនិយោគ លើលកម្ពស់ផលិតផលហាឡាលក្នុងទីផ្សារទូទៅ។
សន្និសីទហាឡាល នៅប្រទេសថៃ
សន្និសីទហាឡាលរបស់ប្រទេសថៃនៅឆ្នាំ ២០២០ សន្និបាតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាឡាលអន្តរជាតិ (IHSATEC) ឧស្សាហកម្មវិទ្យាសាស្ត្រ និងពាណិជ្ជកម្មហាឡាលលើកទី ១៣ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២២-២៣ ខែធ្នូ ឆ្នាំ២០២០។
សន្និបាតហាឡាលពិភពលោក
លេខាធិការដ្ឋានកិច្ចការហាឡាលកម្ពុជាបានចូលរួម សន្និបាត ហាឡាលពិភពលោកលើកទី១០ ថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០១៨
ក្រុមការងារអាស៊ាន លើម្ហូបអាហារហាឡាល
លេខធិការដ្ឋានកិច្ចការហាឡាលកម្ពុជាបានចូលរួមកម្មវិធីក្រុមការងារអាស៊ានលើម្ហូបអាហារហាឡាលលើកទី១៣ នៅប្រទេសសឹង្ហបុរី។
ជនបង្គោលកិច្ចការហាឡាលកម្ពុជា
ក្រសួងពាណិជ្ជកម្មបានបញ្ជូនឈ្មោះជនបង្គោល នៃកិច្ចការ ហាឡាលកម្ពុជាចំនួន០៤រូប រួមមាន៖
-លោក គិត ភារ៉ា
-ឧកញ៉ា សុះ កំរ៉ី
-លោក ស៊ីន ស៊ីដែត
-លោក ឃី វិបុលបុត្រា
ចែករំលែក