អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង (GIZ) ជំរុញភាពប្រកួតប្រជែងនៅក្នុងបរិបទនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (COMPETE) បានបើកវគ្គបណ្ដុះបណ្ដាលលើច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងបរិបទទូទៅ ដែលធ្វើឡើងនៅអគ្គនាយកដ្ឋាន ក.ប.ប. ។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក Frank Jattke ប្រធានក្រុមគម្រោងអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង (GIZ) ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. និងតំណាងសមាជិកទីភ្នាក់ងារ GIZ ជាច្រើនរូបទៀត។
ដោយវាគ្មិន៖
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងចំនួន ៣វគ្គ ដោយមានការចូលរួមពីសិក្ខាកាមមកពីអគ្គនាយកដ្ឋាន ក.ប.ប. ផ្ទាល់៖
១.វគ្គបណ្ដុះបណ្ដាលទី១ ធ្វើឡើងនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលពីសិក្ខាកាមចំនួន ៩០រូប។
២.វគ្គបណ្ដុះបណ្ដាលទី២ ធ្វើឡើនៅថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលពីសិក្ខាកាមចំនួន ៩០រូប។ ៣.វគ្គបណ្ដុះបណ្ដាលទី៣ ធ្វើឡើនៅថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលពីសិក្ខាកាមចំនួន ៩០រូប។
ចែករំលែក