រាជធានីភ្នំពេញ, នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) រៀបចំពិធីសម្ពោធជាផ្លូវការនៃសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង ក្រោមប្រធានបទ «ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មដោយស្មើភាព និងស្មោះត្រង់៖ ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុខុមាលភាពអ្នកប្រើប្រាស់»។ សិក្ខាសាលានេះត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដោយមានការចូលរួមពីលោកស្រី បណ្ឌិត Angelika Stauder លេខាធិការទី១ នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Frank Tibitanzl នាយកគម្រោង «ជំរុញភាពប្រកួតប្រជែងនៅក្នុងបរិបទនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (ហៅកាត់៖ COMPETE)» នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) លោក Frank Jattke ប្រធានក្រុមគម្រោងអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិប្រមាណ 3០០នាក់ផ្សេងទៀតមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
សិក្ខាសាលានៅថ្ងៃនេះ ធ្វើឡើងមានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយជូនដល់ភាគីពាក់ព័ន្ធអំពីបេសកកម្មនៃច្បាប់ស្ដីពីការប្រកួតប្រជែង ដែលជំរុញឱ្យមានការប្រកួតប្រជែងដោយស្មោះត្រង់ បង្កើតឱ្យមានបរិយាកាសប្រកួតប្រជែងស្មើភាពរវាងធុរកិច្ច និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ បន្ទាប់ពីច្បាប់នេះត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១កន្លងទៅ។ តាមរយៈការអនុម័តច្បាប់ស្តីពីការប្រកួតប្រជែងនេះ កម្ពុជាបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនស្របតាមក្របខ័ណ្ឌអន្តរជាតិសំខាន់ៗចំនួន២៖ (១).ការបេ្តជា្ញចិត្តបង្កើតច្បាប់ស្តីពីការប្រកួតប្រជែង នៅ ឆ្នាំ២០០៦ ដែលជាផ្នែកមួយនៃការចរចារបស់ខ្លួនដើម្បីចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឆ្នាំ២០០៤ និង(២).ការបេ្តជា្ញចិត្តបង្កើតឱ្យមានគោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែងនៅក្នុងបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ឱ្យបាននៅឆ្នាំ២០១៥។
ដើម្បីឱ្យការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែងទទួលបានប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាស្ថាប័នអនុវត្តច្បាប់នេះ បានបញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់សំខាន់ៗមួយចំនួន រួមមាន៖ អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ប្រកាសស្ដីពីការតែងតាំងមន្រ្តីស៊ើបអង្កេតក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការជ្រើសរើសសមាជិក គណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យ សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យ។
សម្រាប់ផែនការរយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋាន ក.ប.ប. កំពុងរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់សំខាន់ៗមួយចំនួនរួមមាន៖ អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ប្រកាសអន្តរក្រសួងស្តីពីការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យនិងស៊ើបអង្កេតក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ប្រកាសស្ដីពីនីតិវិធីដោះស្រាយតាមការចរចាក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង បទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា។
ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក៏បានផ្សព្វផ្សាយនូវសេចក្ដីជូនដំណឹងស្ដីពីការប្រកាសជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ ដោយរួមមាន អតីតចៅក្រម ១រូប អ្នកច្បាប់ ២រូប និងអ្នកសេដ្ឋកិច្ច ២រូប ដល់សាធារណជនទាំងឡាយណាដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិក គ.ប.ក. ស្របតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងសេចក្ដីជូនដំណឹង មកដាក់ពាក្យស្នើសុំជាសមាជិក គ.ប.ក. នៅអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋាននៃ គ.ប.ក.។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានរៀបចំនូវវគ្គបណ្តុះបណ្តាលសម្រាប់ពង្រឹងសមត្ថភាពដល់មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយផ្ដោតលើប្រធានបទសំខាន់ៗដូចជា៖ បរិបទទូទៅនៃច្បាប់ស្តីពីការប្រកួតប្រជែង ការព្រមព្រៀងខ្សែដេកបំពានច្បាប់ ការព្រមព្រៀងខ្សែឈរបំពានច្បាប់ សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ និងការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលវគ្គបណ្ដុះបណ្ដាលទាំងនេះទទួលបានការឧបត្តម្ភគាំទ្រក្រោមគម្រោង COMPETE របស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ ក្នុងកិច្ចការងារបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្ដីពីការប្រកួតប្រជែង អគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែងដល់សាធារណជននៅថ្ងៃនេះ និងមានផែនការផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែងនៅតាមរាជធានី ខេត្តទាំង២៥ ព្រមទាំងចែកជូនសៀវភៅច្បាប់នេះដល់គ្រប់ក្រសួង ស្ថាប័ន មន្ទីរ រាជធានី ខេត្ត អង្គការមិនមែនរដ្ឋាភិបាល ស្ថានទូត ផងដែរ។
ក្នុងសិក្ខាសាលានេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា៖ នៅក្នុងសម័យទំនើបនេះ ការប្រកួតប្រជែងបានក្លាយជាមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារ។ ស្របគ្នានេះផងដែរ ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពនឹងលើកកម្ពស់ឱ្យមានទីលានប្រកួតប្រជែងមួយដោយស្មើភាពរវាងបុគ្គលធ្វើធុរកិច្ចនៅក្នុងទីផ្សារ តាមរយៈការកំណត់នូវ «វិធាននៃការប្រកួតប្រជែង (Rules of the Game)» ទោះបីបុគ្គលធ្វើធុរកិច្ចទាំងនោះ ជាក្រុមហ៊ុនឬសហគ្រាសធុនតូច មធ្យម ឬធំក៏ដោយ។ ក្នុងន័យនេះ ដើម្បីទទួលបានភាពជោគជ័យនៅក្នុងទីផ្សារឬទទួលបានអតិថិជនកាន់តែច្រើន បុគ្គលធ្វើធុរកិច្ចទាំងនោះត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំតាមរយៈការផ្តល់នូវទំនិញឬសេវាដែលមានថ្លៃទាប គុណភាពខ្ពស់ ជម្រើសច្រើន ជាពិសេសនោះគឺការផ្តល់គំនិតច្នៃប្រឌិតថ្មីៗទៅដល់អតិថិជន ឬអ្នកប្រើប្រាស់។
សិក្ខាសាលានៅថ្ងៃនេះ ធ្វើឡើងមានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយជូនដល់ភាគីពាក់ព័ន្ធអំពីបេសកកម្មនៃច្បាប់ស្ដីពីការប្រកួតប្រជែង ដែលជំរុញឱ្យមានការប្រកួតប្រជែងដោយស្មោះត្រង់ បង្កើតឱ្យមានបរិយាកាសប្រកួតប្រជែងស្មើភាពរវាងធុរកិច្ច និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ បន្ទាប់ពីច្បាប់នេះត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១កន្លងទៅ។ តាមរយៈការអនុម័តច្បាប់ស្តីពីការប្រកួតប្រជែងនេះ កម្ពុជាបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនស្របតាមក្របខ័ណ្ឌអន្តរជាតិសំខាន់ៗចំនួន២៖ (១).ការបេ្តជា្ញចិត្តបង្កើតច្បាប់ស្តីពីការប្រកួតប្រជែង នៅ ឆ្នាំ២០០៦ ដែលជាផ្នែកមួយនៃការចរចារបស់ខ្លួនដើម្បីចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឆ្នាំ២០០៤ និង(២).ការបេ្តជា្ញចិត្តបង្កើតឱ្យមានគោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែងនៅក្នុងបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ឱ្យបាននៅឆ្នាំ២០១៥។ ដើម្បីឱ្យការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែងទទួលបានប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាស្ថាប័នអនុវត្តច្បាប់នេះ បានបញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់សំខាន់ៗមួយចំនួន រួមមាន៖ អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជាប្រកាសស្ដីពីការតែងតាំងមន្រ្តីស៊ើបអង្កេតក្រោមច្បាប់ស្ដីពីការប្រកួតប្រជែងប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យ សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យ។
សម្រាប់ផែនការរយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋាន ក.ប.ប. កំពុងរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់សំខាន់ៗមួយចំនួនរួមមាន៖ អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ប្រកាសអន្តរក្រសួងស្តីពីការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យនិងស៊ើបអង្កេតក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ប្រកាសស្ដីពីនីតិវិធីដោះស្រាយតាមការចរចាក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង បទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា។
ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក៏បានផ្សព្វផ្សាយនូវសេចក្ដីជូនដំណឹងស្ដីពីការប្រកាសជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ ដោយរួមមាន អតីតចៅក្រម ១រូប អ្នកច្បាប់ ២រូប និងអ្នកសេដ្ឋកិច្ច ២រូប ដល់សាធារណជនទាំងឡាយណាដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិក គ.ប.ក. ស្របតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងសេចក្ដីជូនដំណឹង មកដាក់ពាក្យស្នើសុំជាសមាជិក គ.ប.ក. នៅអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋាននៃ គ.ប.ក.។ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានរៀបចំនូវវគ្គបណ្តុះបណ្តាលសម្រាប់ពង្រឹងសមត្ថភាពដល់មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយផ្ដោតលើប្រធានបទសំខាន់ៗដូចជា៖ បរិបទទូទៅនៃច្បាប់ស្តីពីការប្រកួតប្រជែងការព្រមព្រៀងខ្សែដេកបំពានច្បាប់ ការព្រមព្រៀងខ្សែឈរបំពានច្បាប់ សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ និងការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលវគ្គបណ្ដុះបណ្ដាលទាំងនេះទទួលបានការឧបត្តម្ភគាំទ្រក្រោមគម្រោង COMPETE របស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ ក្នុងកិច្ចការងារបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្ដីពីការប្រកួតប្រជែង អគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែងដល់សាធារណជននៅថ្ងៃនេះ និងមានផែនការផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែងនៅតាមរាជធានី ខេត្តទាំង២៥ ព្រមទាំងចែកជូនសៀវភៅច្បាប់នេះដល់គ្រប់ក្រសួង ស្ថាប័ន មន្ទីរ រាជធានី ខេត្ត អង្គការមិនមែនរដ្ឋាភិបាល ស្ថានទូត ផងដែរ។
ក្នុងសិក្ខាសាលានេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា៖ នៅក្នុងសម័យទំនើបនេះ ការប្រកួតប្រជែងបានក្លាយជាមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារ។ ស្របគ្នានេះផងដែរ ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពនឹងលើកកម្ពស់ឱ្យមានទីលានប្រកួតប្រជែងមួយដោយស្មើភាពរវាងបុគ្គលធ្វើធុរកិច្ចនៅក្នុងទីផ្សារ តាមរយៈការកំណត់នូវ «វិធាននៃការប្រកួតប្រជែង (Rules of the Game)» ទោះបីបុគ្គលធ្វើធុរកិច្ចទាំងនោះ ជាក្រុមហ៊ុនឬសហគ្រាសធុនតូច មធ្យម ឬធំក៏ដោយ។ ក្នុងន័យនេះ ដើម្បីទទួលបានភាពជោគជ័យនៅក្នុងទីផ្សារឬទទួលបានអតិថិជនកាន់តែច្រើន បុគ្គលធ្វើធុរកិច្ចទាំងនោះត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំតាមរយៈការផ្តល់នូវទំនិញឬសេវាដែលមានថ្លៃទាប គុណភាពខ្ពស់ ជម្រើសច្រើន ជាពិសេសនោះគឺការផ្តល់គំនិតច្នៃប្រឌិតថ្មីៗទៅដល់អតិថិជន ឬអ្នកប្រើប្រាស់។ លោកស្រី បណ្ឌិត Angelika Stauder បានលើឡើងថា «ចំណុចសំខាន់ដែលគួរឱ្យកត់សម្គាល់នោះ គឺច្បាប់ដែលទើបអនុម័តថ្មីនេះមិនត្រឹមតែដើរតួនាទីក្នុងការធានាលើការបង្កើនទីផ្សារឱ្យកាន់តែបើកចំហ និងកាន់តែសេរីប៉ុណ្ណោះទេ ប៉ុន្តែច្បាប់ស្តីពីការប្រកួតប្រជែងនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់តាមរយៈការធ្វើឱ្យទំនិញនិងសេវាមានគុណភាពប្រសើរឡើង បង្កើតជម្រើសកាន់តែច្រើន និងថ្លៃទាបផងដែរ»។
តំណាងលេខាធិការដ្ឋានអាស៊ានក៏បានអបអរសាទរដល់កម្ពុជា (តាមរយៈវីដេអូខ្លី) ក្នុងឱកាសដែលច្បាប់ស្ដីពីការប្រកួតប្រជែងរបស់ខ្លួនត្រូវបានអនុម័តនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ហើយក៏ជាភាពរីករាយដែលប្រទេសទាំងអស់នៅអាស៊ានសុទ្ធតែមានច្បាប់នេះ ដើម្បីធានាឱ្យមានការប្រកួតប្រជែងស្មើភាពនៅក្នុងតំបន់ផ្ទាល់ និងក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អាស៊ានទាំងមូលដូចជា៖ (១).លើកកម្ពស់ទីលានប្រកួតប្រជែងដោយស្មើភាពសម្រាប់សហគ្រាសគ្រប់កម្រិតនៅក្នុងតំបន់អាស៊ាន ដូចជាអាជីវកម្មធុនតូច-មធ្យម អាជីវកម្មទើបបង្កើតថ្មីៗ ក៏ដូចជាក្រុមហ៊ុនធំៗ ព្រមទាំងបង្កើតឱកាសការងារនៅក្នុងតំបន់ (២).គោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែង មានសារសំខាន់ក្នុងការចូលរួមបំពេញបន្ថែមដល់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ច ឧស្សាហកម្ម ហិរញ្ញវត្ថុ និងពលកម្ម តាមរយៈការបង្កើនអត្ថប្រយោជន៍ និងសក្តានុពលឱ្យកាន់តែខ្ពស់បំផុត។ ច្បាប់ស្ដីពីការប្រកួតប្រជែង នឹងជួយដល់អ្នកប្រើប្រាស់ឱ្យមានជម្រើសច្រើន ថ្លៃទាប ព្រមទាំងទំនិញនិងសេវាល្អ ជាពិសេសប្រជាជនអាស៊ានជាង៦៥០លាននាក់ នឹងទទួលបានប្រយោជន៍ដោយផ្ទាល់ពីការអនុវត្តគោលនយោបាយនិងច្បាប់ស្ដីពីការប្រកួតប្រជែង និង(៣).ការសិក្សាជាច្រើនបានបញ្ជាក់ថា ប្រទេសដែលមានការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាពខ្ពស់នឹងត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ច ជាពិសេសច្បាប់ស្តីពីការប្រកួតប្រជែងបានក្លាយជាផ្នែកមួយនៃក្របខណ្ឌនៃការស្តារឡើងវិញរបស់អាស៊ាន ដែលត្រូវបានបង្កើតឡើងដើម្បីពន្លឿនការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន បន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ ក៏ដូចជាសកលលោក។
សិក្ខាសាលានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អគ្គនាយកដា្ឋនការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលកំពុងអនុវត្តតួនាទីរបស់ខ្លួនតាមការកំណត់របស់ច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ ដល់ធុរជនទាំងអស់ ដើម្បីឱ្យសេដ្ឋកិច្ចកាន់តែមានភាពបត់បែននិងអាចស្ដារឡើងវិញបាន ក្នុងអំឡុងពេលនិងបន្ទាប់ពីវិបត្តិជាសកលនៃជំងឺកូវីដ-១៩។
ចែករំលែក