សន្និសីទស្តីពីការការពារអ្នកប្រើប្រាស់អាស៊ានលើកទី 3 (3rd ACPC) នៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2022 បានដំណើរការដោយជោគជ័យដែលក្នុងនោះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់អាស៊ាន (ACCP) បានសម្រេចលើលទ្ធផលជាច្រើនសម្រាប់សាធារណជន ដែលក្នុងនោះគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់អាស៊ាន (ACCP)បានរៀបចំ និងដាក់ចេញនូវសេចក្តីប្រកាសព័ត៌មានសម្រាប់លទ្ធផលនីមួយៗ ហើយអាចរកបានតាមរយៈ គេហទំព័រ aseanconsumer.org ។ លទ្ធផលសម្រេច បាន ទាំង នេះ រួម មាន ដូច ខាង ក្រោម៖
មុខងារបណ្តឹងអ្នកប្រើប្រាស់អនឡាញអាស៊ាន
ឧបករណ៍សិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញរបស់អ្នកប្រើប្រាស់អាស៊ាន និង
កញ្ចប់ឧបករណ៍អាស៊ានស្តីពីការប្រើប្រាស់ប្រកបដោយនិរន្តរភាព
ការដាក់អោយដំណើរការឧបករណ៍សិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញរបស់អ្នកប្រើប្រាស់អាស៊ាន
ទីក្រុងចាកាតា ២៨ មិថុនា ២០២២ - គណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន (ACCP) បានចាប់ផ្តើមដាក់អោយដំណើរការឧបករណ៍សិក្សាពីចម្ងាយតាប្រព័ន្ធមអនឡាញរបស់អ្នកប្រើប្រាស់ដែលជាវគ្គសិក្សាដោយខ្លួនឯងលើប្រធានបទការពារអ្នកប្រើប្រាស់ជាមូលដ្ឋានចំនួនបួន ដោយឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះ។
ម៉ូឌុលសិក្សាតាមប្រព័ន្ធអនឡាញគ្របដណ្តប់លើប្រធានបទដូចជា (i) ការយល់ដឹងអំពីបញ្ហាអ្នកប្រើប្រាស់ (ii) ការក្លាយជាអ្នកប្រើប្រាស់ឆ្នើម (iii) ការកសាងចលនាអ្នកប្រើប្រាស់ និង (iv) ការសម្របសម្រួលជម្លោះ។ ម៉ូឌុលនេះមានគោលបំណងលើកកម្ពស់ "អ្នកប្រើប្រាស់ឆ្នើម" ដើម្បីតស៊ូមតិ ឬយុទ្ធនាការសម្រាប់សិទ្ធិអ្នកប្រើប្រាស់។ អ្នកចូលរួមអាចចូលទៅក្នុងមេរៀន និងកម្រងសំណួរទាំងអស់ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សានៅចុងបញ្ចប់នៃម៉ូឌុលនីមួយៗ។
ម៉ូឌុលសិក្សាតាមប្រព័ន្ធអនឡាញដែលបានដាក់ឱ្យដំណើរការនៅក្នុងសន្និសីទស្តីពីការការពារអ្នកប្រើប្រាស់អាស៊ានលើកទី 3 គឺស្របនឹងការចែកចាយ 4.1.5 នៃផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់ការការពារអ្នកប្រើប្រាស់ឆ្នាំ 2025 ។ ម៉ូឌុលសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកបន្ថែម នឹងត្រូវបានបន្តបញ្ចូលបន្ថែមទៅក្នុងប្រព័ន្ធក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ការអភិវឌ្ឍន៍ឧបករណ៍សិក្សាពីចម្ងាយរបស់អាស៊ាន ឬប្រព័ន្ធគ្រប់គ្រងការរៀនសូត្រ (LMS) សម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញត្រូវបានគាំទ្រដោយ GIZ ក្រោមគម្រោង “ការការពារអ្នកប្រើប្រាស់ក្នុងអាស៊ាន” (PROTECT)។
សូមចុចទីនេះ here ដើម្បីចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងការរៀនសូត្រ (LMS) ។
សម្រាប់ព័ត៌មានបន្ថែមអំពីការងាររបស់អាស៊ានលើកិច្ចការពារអ្នកប្រើប្រាស់ សូមចូលទៅកាន់គេហទំព័រ ACCP៖ www.aseanconsumer.org.
គណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន (ACCP)បានដាក់ដំណើរការ មុខងារបណ្តឹងអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញ
ទីក្រុងចាកាតា ២៨ មិថុនា ២០២២ - នៅពេលដែលអាស៊ានបង្កើនការចូលរួមរបស់ខ្លួនក្នុងពាណិជ្ជកម្មឆ្លងដែន រវាងធុរជននិងអ្នកប្រើប្រាស់ ការរក្សាទំនុកចិត្តរបស់អ្នកប្រើប្រាស់កាន់តែមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។ ជាការឆ្លើយតប គណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន (ACCP)បានបង្កើតមុខងារបណ្តឹងអ្នកប្រើប្រាស់អនឡាញអាស៊ាន ដើម្បីដោះស្រាយជម្លោះឆ្លងដែនរបស់អ្នកប្រើប្រាស់ពាក់ព័ន្ធនឹងការទិញផលិតផលពីធុរកិច្ចក្នុងប្រទេសជាសមាជិកអាស៊ាន។
មុខងារបណ្តឹងអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញត្រូវបានដាក់ឱ្យដំណើរការនៅក្នុងសន្និសីទស្តីពីការការពារអ្នកប្រើប្រាស់អាស៊ានលើកទី 3 នៅថ្ងៃទី 28 ខែមិថុនា មានគោលបំណងលើកកម្ពស់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ ទំនុកចិត្តលើពាណិជ្ជកម្មអេឡិចត្រូនិក និងលទ្ធភាពទទួលបានសំណងនៅក្នុងអាស៊ានប្រកបដោយលក្ខណៈងាយស្រួល និងតម្លាភាព។
មុខងារបណ្តឹងអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញគឺជាជំហានដំបូងមួយឆ្ពោះទៅរកការអភិវឌ្ឍន៍បណ្តាញដោះស្រាយបណ្តឹងតាមអនឡាញអាស៊ាន (ODR) ដែលគ្រោងនឹងបង្កើតនៅឆ្នាំ 2025 និងស្របតាមការផ្តល់ជូននៃផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់ការការពារអ្នកប្រើប្រាស់ឆ្នាំ 2025។
ពាក្យបណ្តឹងដែលដាក់តាមរយៈគេហទំព័រអាចធ្វើឡើងដោយអ្នកប្រើប្រាស់ម្នាក់ៗ ធ្វើជារួម ឬដោយតំណាងនៃអង្គការ ឬសមាគមអ្នកប្រើប្រាស់។ អ្នកប្រើប្រាស់អាចតាមដានវឌ្ឍនភាពនៃបណ្តឹងរបស់ពួកគេ ចាប់ពីពេលដែលបណ្តឹងត្រូវបានដាក់ និងទទួលដោយជនបង្គោលនៃគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន (ACCP Focal Points) រហូតដល់បណ្តឹងត្រូវបានដោះស្រាយ តាមរយៈលេខតាមដានដោយប្រព័ន្ធ។
រាល់ពាក្យបណ្តឹង រួមទាំងឯកសារគាំទ្រ នឹងត្រូវបានរក្សាការសម្ងាត់។ បណ្ដឹងនីមួយៗត្រូវបានរំពឹងថានឹងដំណើរការក្នុងរយៈពេល 30 ថ្ងៃ នៃថ្ងៃធ្វើការ ដោយអាចមានការពន្យារពេលបន្ថែម។
ដើម្បីដាក់ពាក្យបណ្តឹងអ្នកប្រើប្រាស់, សូមចុចទីនេះ here.
សម្រាប់ព័ត៌មានបន្ថែមអំពីការងាររបស់អាស៊ានលើកិច្ចការពារអ្នកប្រើប្រាស់ សូមចូលទៅកាន់គេហទំព័រ ACCP៖ www.aseanconsumer.org.
ចែករំលែក