នាយកដ្ឋានកិច្ចការបច្ចេកទេស ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំផ្ទាល់របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម មានតួនាទី និងភារកិច្ចដូចតទៅ៖
ការិយាល័យបច្ចេកទេសផលិតផលម្ហូបអាហារ ជាការិយាល័យដែលទទួលបន្ទុកស្រាវជ្រាវ សិក្សា និងផ្តល់មតិលើទិដ្ឋភាពផ្នែកគុណភាព សុវត្ថិភាពផលិតផលម្ហូបអាហារ ព្រាងបទបញ្ញត្តិបច្ចេកទេសពាក់ព័ន្ឋនឹងគុណភាព សុវត្ថិភាពផលិតផលម្ហូបអាហារ និងទំនាក់ទំនងជាមួយស្ថាប័នស្តង់ដារ ស្ថាប័នត្រួតពិនិត្យ និងដៃគូពាក់ព័ន្ឋនានា
ផ្តល់មតិបច្ចេកទេសលើកម្មវិធីត្រួតពិនិត្យអង្កេតពាក់ព័ន្ឋនឹងគុណភាពសុវត្ថិភាពផលិតផលម្ហូបអាហារ។ ការិយាល័យបច្ចេកទេសផលិតផលម្ហូបអាហារ មានសកម្មភាពស្នូលដូចជា៖
ការិយាល័យបច្ចេកទេសមិនមែនម្ហូបអាហារ ជាការិយាល័យទទួលបន្ទុកស្រាវជ្រាវ សិក្សានិងផ្តល់មតិលើទិដ្ឋភាពផ្នែកគុណភាព សុវត្ថិភាពផលិតផលមិនមែនម្ហូបអាហារ ព្រាងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ឋនឹងគុណភាព សុវត្ថិភាពផលិតផលមិនមែនម្ហូបអាហារ ទំនាក់ទំនងជាមួយស្ថាប័នស្តង់ដារ ស្ថាប័នត្រួតពិនិត្យ និងដៃគូពាក់ព័ន្ឋនានា ផ្ដល់មតិបច្ចេកទេសលើកម្មវិធីត្រួតពិនិត្យអង្កេតពាក់ព័ន្ឋនឹងគុណភាពសុវត្ថិភាពផលិតផលមិនមែនម្ហូបអាហារ។ ក្នុងឆ្នាំ ២០២០ កន្លងមកនេះ ការិយាល័យបានធ្វើការសិក្សាពីជីកសិកម្មពីបណ្តាប្រទេសជិតខាង និងបានសិក្សាពីបទប្បញ្ញត្តិក្នុងប្រទេស និងសហព័ន្ធអ៊ឺរ៉ុបពាក់ព័ន្ធនឹងគ្រឿងសម្អាង ហើយការិយាល័យក៏បានសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងផលិតផលដែលបានហៅត្រលប់ពីទីផ្សារសហរដ្ឋអាមេរិកបានចំនួន ១៨សេចក្តីជូនដំណឹង និងសិក្សាស្រាវជ្រាវទៅលើផលិតផលមួយចំនួននៅក្នុងប្រព័ន្ធប្រកាសអាសន្នរហ័សរបស់សហភាពអ៊ឺរ៉ុបបានចំនួន ២០សេចក្តីជូនដំណឹង រួមនេះដែរការិយាល័យក៏បាននិងកំពុងសិក្សាទៅលើក្រមនៃការផ្សព្វផ្សាយពាណិជ្ជកម្មរបស់គ្រឿងសម្អាងនៃប្រទេសម៉ាឡេស៊ីផងដែរ។
ការិយាល័យផលិតផលជីវបច្ចេកទេសវិទ្យាមានភារកិច្ច
ស្រាវជ្រាវ ប្រមូលផ្តុំឯកសារបច្ចេកទេស និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងផលិតផលជីវបច្ចេកវិទ្យា
ស្រាវជ្រាវ និងកសាងកម្រងព័ត៌មាននៃគ្រោះ សម្រាប់កិច្ចការវាយតម្លៃគ្រោះនៃផលិតផលជីវបច្ចេកវិទ្យា
សិក្សា ណែនាំមតិ និងគ្រប់គ្រងលើទិដ្ឋភាពបច្ចេកទេសផ្នែកគុណភាព សុវត្ថិភាពផលិតផលជីវបច្ចេកវិទ្យា
ប្រមូលផ្តុំមតិយោបល់ផ្នែកបច្ចេកទេស លើកម្មវិធីអង្កេតឃាំពិនិត្យចំពោះផលិតផលជីវបច្ចេកវិទ្យា
ទំនាក់ទំនងជាមួយស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងផលិតផលជីវបច្ចេកវិទ្យា
បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។
ការិយាល័យផ្ដល់ចម្លើយការអនុវត្តវិធានសុវត្ថិភាពម្ហូបអាហារ និងកិច្ចការកូដិច ជាការិយាល័យទទួលបន្ទុក ទទួល និងផ្តល់ព័ត៌មានពាក់ព័ន្ឋនឹងការអនុវត្តវិធានអនាម័យ និងភូតគាមអនាម័យក្នុងវិស័យ ពាណិជ្ជកម្មអន្តរជាតិ ស្រាវជ្រាវពីវិធានការអនាម័យ និងភូតគាមអនាម័យជាក់លាក់ដែលមានប្រយោជន៏ដល់ ការនាំចេញផលិតផលកសិកម្ម និងផលិតផលម្ហូបអាហាររបស់កម្ពុជា ផ្សព្វផ្សាយសេចក្តីជូនដំណឹងអំពីអនាម័យ និងភូតគាមអនាម័យដែលរៀបចំដោយបណ្តា ប្រទេស និងដែនដីជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដល់ភាគីពាក់ព័ន្ឋក្នុង ប្រទេសកម្ពុជា និងប្រមូលផ្តុំគ្រប់គ្រងរក្សាឯកសារវិទ្យាសាស្ត្របច្ចេកទេស ស្តង់ដារ និងបទបញ្ញត្តិ ។
ក្នុងឆ្នាំ ២០២០ កន្លងមកនេះ ការិយាល័យផ្ដល់ចម្លើយការអនុវត្តវិធានសុវត្ថិភាពម្ហូបអាហារ និងកិច្ចការកូដិច បានសិក្សាស្រាវជ្រាវ និងជ្រើសរើសសេចក្តីជូនដំណឹងដែលមាន ឬអាចមានការពាក់ព័ន្ធនឹងផលិតកម្ម ពាណិជ្ជកម្មផលិតផលម្ហូបអាហារ ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាជាមួយប្រទេស និងរដ្ឋបាលដែនដីមួយចំនួនដែលមានសក្តានុពលពាណិជ្ជកម្មនាពេលបច្ចុប្បន្ន ឬអាចមានសក្តានុពលពាណិជ្ជកម្មនាពេលអនាគត បានចំនួន ៧៦៧ សេចក្តីជូនដំណឹង (ផ្នែកសុវត្ថិភាពផលិតផលម្ហូបអាហារចំនួន៤៨៥ ផ្នែកកិច្ចការពារដំណាំចំនួន៧៩ និងផ្នែកកិច្ចការពារសុខភាពសត្វចំនួន២០៣) ដែលរៀបចំដោយបណ្តាប្រទេស រួមមាន៖ ប្រទេសអារ៉ាប់រួមអេមីរ៉េត ប្រទេសអាហ្សង់ទីន ប្រទេសអូស្រ្តាលី ប្រទេសប្រេស៊ីល ប្រទេសកាណាដា ប្រទេសស្វីស ប្រទេសចិន ប្រទេសអេហ្ស៊ីប សហភាពអឺរ៉ុប ប្រទេសឥណ្ឌា ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្សក់ដង់ ប្រទេសជប៉ុន ប្រទេសកាហ្សាក់ស្ថាន ប្រទេសកេនយ៉ា ប្រទេសគីហ្គីហ្ស ប្រទេសកូរ៉េខាងត្បូង ប្រទេសកូវ៉ែត ប្រទេសម៉ុលដាវី ប្រទេសមីយ៉ាន់ម៉ា ប្រទេសម៉ូរីស ប្រទេសម៉ាឡេស៊ី ប្រទេសនេប៉ាល់ ប្រទេសណូវែលសេឡង់ ប្រទេសប៉េរ៉ូ ប្រទេសហ្វីលីពីន ប្រទេសរុស្ស៊ី ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសសឹង្ហបុរី ប្រទេសថៃឡង់ដ៏ កោះតៃវ៉ាន់ ប្រទេសតួកគី ប្រទេសតង់សានី ប្រទេសអ៊ូហ្គង់ដា ប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក ប្រទេសវៀតណាម និងប្រទេសអាហ្វ្រិកខាងត្បូង ។ ការិយាល័យក៏បានរៀបចំផ្ញើជូនអង្គភាពនៃស្ថាប័នសាធារណៈ និងឯកជន ដូចជា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(អគ្គនាយកដ្ឋានកសិកម្ម រដ្ឋបាលជលផល និងនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល) ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វិទ្យាស្ថានស្តង់ដារកម្ពុជា និងនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) ក្រសួងសុខាភិបាល (នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង) សហព័ន្ធស្រូវអង្ករកម្ពុជា សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សមាគមកសិកម្មសរីរាង្គកម្ពុជា និងមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ។
ការិយាល័យបច្ចេកទេសទំនាក់ទំនងព័ត៌មានសុវត្ថិភាពផលិតផល ជាការិយាល័យទទួលបន្ទុកស្រាវជ្រាវ ប្រមូលផ្តុំ និងសិក្សាព័ត៌មានពាក់ព័ន្ធនឹងបញ្ហាគុណភាព សុវត្ថិភាពផលិតផល នៅតាមបណ្តាប្រទេស ទំនាក់ទំនងថ្នាក់ជាតិនៃប្រព័ន្ធបញ្ជូនព័ត៌មានពីសុវត្ថិភាពផលិតផលម្ហូបអាហារ និងផលិតផលប្រើប្រាស់សម្រាប់តំបន់អាស៊ាន និងតំបន់ផ្សេងទៀត និងចងក្រងទិន្និន័យកម្រងព័ត៌មានផលិតផលដែលមានភាពមិនសមស្របនឹងលក្ខខណ្ឌតម្រូវផ្នែកគុណភាព និងសុវត្ថិភាពផលិតផល។
ការិយាល័យបច្ចេកទេសទំនាក់ទំនងព័ត៌មានសុវត្ថិភាពផលិតផល មានសកម្មភាពស្នូលដូចជា៖
ដៃគូរសហការអភិវឌ្ឍន៍សំខាន់ៗរួមមាន៖
១. អង្គការហេឡែនខេល័រ
២. អង្គការអាឡាយអែនស្ត្រាយ
សកម្មភាពសំខាន់ៗរបស់នាយកដ្ឋានកិច្ចការបច្ចេកទេស៖
សកម្មភាពបណ្ដុះបណ្ដាលមន្ត្រីតាមបណ្ដាសាខាមួយចំនួន របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ៖
ចែករំលែក