CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋាន ក.ប.ប. សហការ ជាមួយ ក្រុមហ៊ុន កម្មសិទ្ធិបញ្ញា S&O. បានរៀបចំ វគ្គបណ្តុះបណ្តាល ស្តីពី «ការ កំណត់អត្តសញ្ញណផលិតផល» ជូន ដល់ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ចំនួនប្រមាណ ៥០រូប។ សមាសភាព អញ្ជេីញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានលោកអគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានសាខា អនុប្រធានសាខា ព្រមទាំង មន្ត្រី ស៊ើបអង្កេត នៃសាខា ក.ប.ប. តាមបណ្តារាជធានី-ខេត្តទាំង ២៥ ទូទាំងព្រះរាជាណាចក្រមកម្ពុជា។

29 ខែ​ឧសភា, 2023

វគ្គបណ្តុះបណ្តាលត្រូវបានប្រារព្ធឡើង ក្រោមអធិបតិភាពឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងកញ្ញា ចន្ទ សេរីរដ្ឋា សហការី ជាន់ ខ្ពស់ នៃក្រុម ហ៊ុន កម្មសិទ្ធិបញ្ញា S&O។

វគ្គបណ្តុះបណ្តាលនាថ្ងៃនេះគឺជាវេទិការ និងជាយន្តការមួយក្នុងការផ្តល់នូវចំណេះដឹង បន្ថែម ជូនដល់មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការអាចកំណត់ បាន អំពីភាព ខុសគ្នារវាងផលិតផលពិត និងផលិតផល ក្លែងក្លាយ ដែលផ្តល់ ការបណ្តុះបណ្តាល ពីសំណាក់អ្នកជំនាញការមកពីក្រុមហ៊ុន S&O ដែលជាក្រុមហ៊ុន មួយមានជំនាញច្បាស់លាស់ក្នុងការធ្វើជាភ្នាក់ងារតំណាងកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនល្បីៗជាច្រើននៅលើពិភពលោក។ ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាល នេះបាន សបញ្ជាក់ អំពី សារៈសំខាន់នៃការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន នឹងស្ថាប័នអនុវត្តច្បាប់ ក្នុងប្រយុទ្ធប្រឆាំង នឹងផលិតផលក្លែងក្លាយក្នុងទីផ្សារ ដែលជាវិធីសាស្រ្ត មួយអាច កាត់បន្ថយ នូវបញ្ហាប្រឈម និងភាពស្មុគស្មាញ ក្នុងការស្វែងរក បទល្មើស របស់ មន្ត្រី អនុវត្តច្បាប់ ព្រមទាំងអាចធានាបានប្រសិទ្ធិភាពក្នុងអនុវត្តច្បាប់។

ចែករំលែក