CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

មន្ត្រី ក.ប.ប. បានបើកយុទ្ធនាការត្រួតពិនិត្យស្ករត្នោតនៅទូទាំងរាជធានី ខេត្ត

19 ខែ​មិថុនា, 2023

ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ និងប្រមូលបានព័ត៌មានពីអ្នកលេងបណ្ដាញសង្គម មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការចុះត្រួតពិនិត្យលើផលិតផលស្ករត្នោត និងទឹកត្នោតដែលជាវត្ថុធាតុដើមនៃស្ករត្នោតនៅតាមទីតាំងដែលកសិករប្រមូលផលទឹកត្នោត និងសិប្បកម្មផលិតស្ករត្នោតនានាក្នុងខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និងខេត្តកំពង់ចាម។ ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះផងដែរ មន្ត្រីជំនាញបានធ្វើការដកយកគំរូសំណាកដើម្បីបញ្ជូនមកកាន់មន្ទីរពិសោធន៍ដើម្បីវិភាគរកសារធាតុគីមីដែលមានលាយក្នុងផលិតផលស្ករត្នោត និងទឹកត្នោត៕

ចែករំលែក