ទស្សនវិស័យរបស់យើង
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» មានទស្សនៈវិស័យដូចខាងក្រោម៖
- សិទ្ធិរបស់អ្នកប្រើប្រាស់ត្រូវបានការពារ
- ភាពប្រកួតប្រជែងដោយសុចរិតក្នុងបរិយាកាសធុរៈកិច្ចត្រូវបានពង្រឹង
- សកម្មភាពក្លែងបន្លំត្រូវបានបង្ក្រាបអោយនៅតិចបំផុត
- លើកកម្ពស់ស្តង់ដារនៃការរស់នៅរបស់ប្រជាពលរដ្ឋ
- រក្សាកំណើនសេដ្ឋកិច្ច
- សុខុមាលភាពរបស់ប្រជាពលរដ្ឋត្រូវបានការពារ
បេសកកម្មរបស់យើង
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» មានបេសកកម្មដូចខាងក្រោម៖
- ធានាគុណភាព សុវត្ថិភាព នៃផលិតផលទំនិញ និងសេវា ដើម្បីការពារសុខុមាលភាព និងសុវត្ថិភាព អ្នកប្រើប្រាស់
- ធានាកិច្ចការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់
- ធានាភាពប្រកួតប្រជែងដោយសុចរិតក្នុងបរិយាកាសធុរៈកិច្ច
- ធានាអនុលោមភាពនៃបណ្តាលក្ខខណ្ឌតម្រូវផ្នែកច្បាប់ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព នៃផលិតផលទំនិញ និងសេវា