CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

នាយកដ្ឋានកិច្ចការប្រកួតប្រជែង

១. តួនាទី និងភារកិច្ចរបស់នាយកដ្ឋានកិច្ចការប្រកួតប្រជែង

    នាយកដ្ឋានកិច្ចការប្រកួតប្រជែង មានភារកិច្ចដូចតទៅ៖

- ស្រាវជ្រាវ រៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តប្រកួតប្រជែង

- ធ្វើទំនាក់ទំន​ងជាមួយស្ថាប័នពាក់ព័ន្ធ អំពីកិច្ចការប្រកួតប្រជែងទាំងក្នុងក្រ​ប​ខ័ណ្ឌ​ជាតិនិងអន្តរជាតិទទួល

និងអនុវត្តគម្រោងកម្មវិធីជំនួយផ្នែកប្រកួតប្រជែង

- វិភាគវាយតម្លៃផលប៉ះពាល់ការប្រកួតប្រជែងលើទីផ្សារ

- រៀបចំនិងពិនិត្យពាក្យបណ្តឹងពីបុគ្គលពាក់ព័ន្ធក្នុងក្របខ័ណ្ឌកិច្ចការប្រកួតប្រជែង ដើម្បីចាត់វិធានការតាមនីតិវិធី

- ស៊ើបអង្កេតនិងស្នើវិធានការអនុវត្តច្បាប់ ចំពោះសកម្មភាពទាំងឡាយដែលត្រូវហាមឃាត់ ឬមានការរឹតត្បិតដល់ការប្រកួតប្រជែង

- វិភាគលើសំណើនៃការរួមបញ្ចូលគ្នានៃធុរកិច្ចពីបុគ្គល ពីផលប៉ះពាល់ដែលអាចមានកម្មវត្ថុឬមានអនុភាពរារាំង រឹតត្បឹត

ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារ និងការរៀបចំសេចក្តីសន្និដ្ឋាននៃការវិភាគ

- ជាចំណុចទំនាក់ទំនងក្នុងគណៈកម្មការប្រកួតប្រជែងអាស៊ាននិងដៃគូអភិវឌ្ឍនានា

- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន

- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារក្នុងនាយកដ្ឋាន

- បំពេញភារកិច្ចផ្សេងទៀតដែលអគ្គនាយកប្រគល់ជូន។

២. អង្គការលេខនាយកដ្ឋានកិច្ចការប្រកួត

៣. សកម្មភាពសំខាន់ៗ

នាយកដ្ឋានកិច្ចការប្រកួតប្រជែង សហការជាមួយអង្គការ (GIZ) ក្នុងក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមសម្រាប់សមាហរណកម្មអាស៊ាន(COMPETE) សម្រាប់ការលើកម្ពស់កិច្ចការប្រកួតប្រជែង បានបើកវគ្គបណ្ដុះបណ្ដាលលើ(ច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងបរិបទទូទៅ)ដែលធ្វើឡើងនៅ អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)

 ដោយវាគ្មិន៖

  • លោក David Fruitman ទីប្រឹក្សាផ្នែកច្បាប់នៃអង្គការ GIZ
  • លោក ម៉េង សុងឃាង ប្រធាននាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃអគ្គនាយកដ្ឋាន   ក.ប.ប.

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងចំនួន ៣ វគ្គ ដោយមានការចូលរួមពីសិក្ខាកាម មកពីអគ្គនាយកដ្ឋាន (ក.ប.ប.)ផ្ទាល់

  1. វគ្គបណ្ដុះបណ្ដាលទី ធ្វើឡើងនៅថ្ងៃទី ១០-១១ ខែ សីហា ឆ្នាំ ២០២០ ដោយមានការចូលពីសិក្ខាកាមចំនួន ៩០ រូប
  2. វគ្គបណ្ដុះបណ្ដាលទី ធ្វើឡើនៅថ្ងៃទី  ៩-១០ ខែ កញ្ញា ឆ្នាំ ២០២០ ដោយមានការចូលពីសិក្ខាកាមចំនួន ៩០ រូប
  3. វគ្គបណ្ដុះបណ្ដាលទី ធ្វើឡើនៅថ្ងៃទី  ៦-៧ ខែ តុលា ឆ្នាំ ២០២០ ដោយមានការចូលពីសិក្ខាកាមចំនួន ៩០ រូប

ចែករំលែក