១- តួនាទី និងភារកិច្ច នាយកដ្ឋានកិច្ចការទូទៅនិងទំនាក់ទំនងសាធារណៈ
នាយកដ្ឋានកិច្ចការទូទៅនិងទំនាក់ទំនងសាធារណៈមានភារកិច្ចដូចតទៅ៖
- រៀបចំកសាងផែនការថវិការរបស់អគ្គនាយកដ្ឋាន
- រៀបចំ គ្រប់គ្រង និងដំណើការការងារគណនេយ្យ ហិរញ្ញវត្ថុ ចលនទ្រព្យ អចលទ្រព្យ និងឯកសារសារពើភណ្ឌក្នុងអគ្គនាយកដ្ឋាន
- រៀបចំ គ្រប់គ្រងថែរក្សា ចរាចរឯកសាររដ្ឋបាល និងសំណុំលិខិតរបស់មន្រ្តីរាជការក្នុង អគ្គនាយដ្ឋាន
- រៀបចំនិងសម្របសម្រួលកម្មវិធីបណ្តុះបណ្តាល
- សម្របសម្រួលការងារផ្ទៃក្នុងអគ្គនាយកដ្ឋាននិងជាមួយបណ្តាអង្គភាពនិងស្ថាប័នពាក់ព័ន្ធ
- ផ្តល់មតិលើកិច្ចការច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
- ទទួលពាក្យបណ្តឹងទាំងឡាយពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងការក្លែងបន្លំ
- បូកសរុបរបាយការណ៍ ចងក្រង និងថែរក្សាទិន្នន័យរាល់សកម្មភាពការងាររបស់អគ្គនាយកដ្ឋាន
- កសាងព្រឹត្តិបត្រព័ត៌មាននិងគ្រប់គ្រងគេហទំព័ររបស់អគ្គនាយកដ្ឋាន
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិការប្រចាំឆ្នាំរបស់នាយកដ្ឋាន
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន
- បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកប្រគល់ជូន។
២- អង្គការលេខ
៣- សកម្មភាពសំខាន់ៗ និងរូបភាព