CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

នាយកដ្ឋានកិច្ចការហាឡាល

នាយកដ្ឋានកិច្ចការហាឡាល

   នាយកដ្ឋានកិច្ចការហាទ្បាល ជានាយកដ្ឋានថ្មីដែលទើបតែបង្កើតទ្បើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០       តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.បក សី្តពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម។ នាយកដ្ឋាន កិច្ចការហាទ្បាល មានរចនាសម្ព័ន្ធសិ្ថតនៅក្រោម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម។

នាយកដ្ឋានកិច្ចការហាទ្បាល មានភារកិច្ចដូចតទៅ៖

  • សហការស្រាវជ្រាវ រៀបចំ និងកសាងគោលនយោបាយនិងផែនការយុទ្ធសាស្ត្រការពារ ការផ្តល់សេវាកម្ម ការផលិត និងការវេចខ្ចប់ដែលប្រើប្រាស់វិញ្ញាបនបត្រ ស្លាកសញ្ញា ឬទ្បូហ្គូហាទ្បាល
  • ចូលរួមរៀបចំ ចុះបញ្ជីផលិតផលហាទ្បាល និងអនុវត្តការងារវិញ្ញាបនបត្រកម្ម
  • ស៊ើបអង្កេតនិងស្នើវិធានការអនុវត្តច្បាប់ចំពោះការបំពានលក្ខខណ្ឌ វាយកតម្លៃបច្ចេកទេស​ស្តង់ដារ ការប្រើប្រាស់វិញ្ញាបនបត្រ ស្លាកសញ្ញា ឬទ្បូហ្គូហាទ្បាលដែលមិនសមស្រប ឬហួសសុពលភាពលើផលិតផលទំនិញនិងសេវា
  • ចូលរួមសិក្សាស្រាវជ្រាវនិងធ្វើទំនាក់ទំនងជាមួយស្ថាប័ន សហគមន៍ពាក់ព័ន្ធអំពីកិច្ចការហាទ្បាល
  • ចូលរួមជំរុញចលនាគាំទ្រនិងលើកកម្ពស់ការយល់ដឹងអំពីកិច្ចការហាទ្បាលជូនភាគីពាក់ព័ន្ធ
  • ធ្វើជាលេខាធិការដ្ឋានរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា
  • រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
  • គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន
  • បំពេញភារកិច្ចផេ្សងៗទៀតដែលអគ្គនាយកដ្ឋានប្រគល់ជូន។

នាយកដ្ឋា​នកិច្ចការហាទ្បាល មានការិយាល័យចំណុះចំនួន៥(ប្រាំ) ដូចខាងក្រោម៖

១-   ការិយាល័យផ្តល់ព័ត៌មាននិងទំនាក់ទំនង

២-   ការិយាល័យអប់រំនិងលើកកម្ពស់ការយល់ដឹង

៣-   ការិយាល័យចុះបញ្ជីនិងវិញ្ញាបនបត្រកម្ម

៤-   ការិយាល័យស៊ើបអង្កេតផលិតផលនិងសេវាហាទ្បាលម្ហូបអាហារ

៥-   ការិយាល័យស៊ើបអង្កេតផលិតផលនិងសេវាហាទ្បាលមិនមែនម្ហូបអាហារ

សកម្មភាពប្រជុំផ្ទៃក្នុងនិងប្រជុំប្រចាំខែ

នាយកដ្ឋានកិច្ចការហាឡាល បានចូលរួមចុះត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ជាមួយនឹងក្រុមឯកទេសផលិតផលហាឡាលបានចំនួន ១១ដង ស្មើនឹង៣៧ ក្រុមហ៊ុន នៅទូទាំង      រាជធានី ខេត្ត នៅក្នុងឆ្នាំ២០២០។ សកម្មភាពចុះត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ជាមួយនឹងក្រុមឯកទេសផលិតផលហាឡាល តាមបណ្តាក្រុមហ៊ុននានា

ចែករំលែក