១. អំពីនាយកដ្ឋានមន្ទីរពិសោធន៍
១.១ តួនាទីនិងភារកិច្ច
(យោងមាត្រា៣៧ អនុក្រឹត្យ លេខ ៣៨ អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តរបស់ក្រសួងពាណិជ្ជកម្ម)
នាយកដ្ឋានមន្ទីរពិសោធន៍ មានភារកិច្ចដូចតទៅ៖
-ស្រាវជ្រាវ រៀបចំ និងកសាងគោលនយោបាយនិងផែនការយុទ្ធសាស្រ្ត ដើម្បីពង្រឹងការអនុវត្តការងារធានាបានប្រសិទ្ធិភាពទាំងផ្នែកគ្រប់គ្រងនិងទាំងផ្នែកបច្ចេកទេស
-រៀបចំនិងអនុវត្តតាមប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍ ស្របតាមការតម្រូវស្តីពី “ការអនុវត្តមន្ទីរពិសោធន៍ល្អ” ឬការតម្រូវទូទៅសម្រាប់កសាងសមត្ថភាពមន្ទីរពិសោធន៍វិភាគតាមស្តង់ដារអន្តរជាតិ
-កសាងឱ្យបានគ្រប់គ្រាន់នូវឯកសារស្តីអំពីគោលការណ៍ណែនាំ នីតិវិធីអនុវត្តន៍ការងារ និងទម្រង់បែបបទសម្រាប់មន្ទីរពិសោធន៍
-ទទួលធ្វើវិភាគគុណភាព សុវត្ថិភាពផលិតផលទំនិញស្របតាមវិធីសាស្រ្ត ដែលមានសុពលភាពជាក់លាក់និងវាយតម្លៃភាពសមស្របរបស់ផលិតផល រក្សានិងគ្រប់គ្រងទិន្នន័យវិភាគឱ្យបានត្រឹមត្រូវ
-យកគំរូសំណាកសម្រាប់ការវិភាគនៅមន្ទីរពិសោធន៍ ក្នុងករណីចាំបាច់
-កំណត់ប៉ារ៉ាម៉ែត្រតេស្តសម្រាប់ការស្នើសុំវាយតម្លៃលើសមត្ថភាពវិភាគ ពីអង្គភាពដែលមានការទទួលស្គាល់ជាផ្លូវការ
-គ្រប់គ្រងការអនុវត្តនិងកិច្ចការបច្ចេកទេសរបស់មន្ទីរពិសោធន៍ខ្នាតតូចនិងមន្ទីរពិសោធន៍ចល័ត
-កសាងនិងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ តាមរយៈកិច្ចសហប្រតិបត្តិការរវាងមន្ទីរពិសោធន៍ក្នុងប្រទេស ក្នុងតំបន់និងអន្តរជាតិ
-រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
-គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន
-បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកប្រគល់ជូន ។
១.២ អង្គការលេខនាយកដ្ឋានមន្ទីរពិសោធន៍
១.៣ សកម្មភាពការងារ
សកម្មភាពការងារមន្ទីរពិសោធន៍បច្ចុប្បន្នមាន ២ ផ្នែករួមមាន៖
១. មន្ទីរពិសោធន៍កណ្តាល (Headquarter Lab)
-ទទួលវិភាគសំណាកគំរូ ដែលបញ្ជូនមកតាមរយៈ
ការស្នើសុំរបស់អតិថិជន
ការអង្កេតទីផ្សាររបស់សាខា ក.ប.ប. រាជធានី ខេត្ត
ការស្រាវជ្រាវស៊ើបអង្កេតបទល្មើស
បណ្តឹងរបស់អ្នកប្រើប្រាស់
កម្មវិធីអង្កេតទីផ្សារ
ករណីពុលអាហារ
ការស្នើសុំតាមរយៈកិច្ចសហការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និង
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប)
-ចេញវិញ្ញាបនបត្រវិភាគ បញ្ជាក់អំពី សុវត្ថិភាពសម្រាប់ការប្រើប្រាស់ គុណភាព យថាប្រភេទ នៃសំណាកគំរូ
-រៀបចំចងក្រងនិងផ្តល់សុពលភាពលើនីតិវិធីវិភាគ
-បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់មន្ត្រីនៃមន្ទីរពិសោធន៍ខ្នាតតូច រាជធានី ខេត្ត
-ចូលរួមផ្សព្វផ្សាយ ច្បាប់ បទបញ្ញត្តិ និងអំពើល្មើសពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព ទំនិញនិងសេវាកម្ម និងកិច្ចការពារអ្នកប្រើប្រាស់ ។
២. មន្ទីរពិសោធន៍ចល័ត (Mobile Lab)
-ចូលរួមត្រួតពិនិត្យទំនិញនៅលើទីផ្សារជាមួយសាខា ក.ប.ប. រាជធានី ខេត្ត សហការជាមួយអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធ
-ចុះស្រាវជ្រាវករណីពុលអាហារ និងយកសំណាកគំរូតាមការចាំបាច់
-ចូលរួមត្រួតពិនិត្យអនុលោមភាពបរិមាណ គុណភាព និងថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយ ដេប៉ូ
-ចូលរួមត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណតាមការស្នើសុំរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
បច្ចុប្បន្ន មន្ទីរពិសោធន៍ចល័ត នៃអគ្គនាយកដ្ឋាន ក.ប.ប. មាន ២ ផ្នែករួមមាន៖
ក. មន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ
ខ. មន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ
១.៤ សកម្មភាពបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្ស
១.៥ ស្នាដៃនិងបទពិសោធន៍ការងារ
-ចូលរួមសហការស្រាវជ្រាវករណីពុលស្រាសនៅខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំង
-ចូលរួមសហការស្រាវជ្រាវការក្លែងបន្លំគុណភាពនៃផលិតផលលាងសម្អាតដៃមានជាតិអាល់កុល
-ចូលរួមសហការស្រាវជ្រាវណែនាំ និងពិន័យអន្តរកាលស្ថានីយ ដេប៉ូ ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈមិនត្រឹមត្រូវលើ បរិមាណ គុណភាព និងថ្លៃលក់រាយ
-ចូលរួមសហការត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណជាមួយ អគរ នៅច្រកអន្តរជាតិជ្រៃធំ ភ្នំដិន ត្រពាំងផ្លុង
-ចូលរួមសហការស្រាវជ្រាវលើបណ្តឹងអ្នកប្រើប្រាស់ពាក់ព័ន្ធបរិមាណជាតិដែកក្នុងផលិតផលម្សៅទឹកដោះគោសម្រាប់ទារកអាយុ ០-១២ ខែ -ចូលរួមសហការស្រាវជ្រាវរៀបចំទិដ្ឋាភាពបច្ចេកទេសលើផលិតផលអាហារបំប៉នសុខភាព ដើម្បីផ្សព្វផ្សាយណែនាំអំពីការផ្សាយពាណិជ្ជកម្មលើផលិតផលអាហារបំប៉នសុខភាព ដល់អាជីវករចែកចាយអាហារបំប៉នសុខភាព
២.ការផ្តល់សេវាសាធារណៈ
២.១ កម្រៃសេវាវិភាគ
២.២ សមត្ថភាពវិភាគ
មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ជាអង្គភាពបច្ចេកទេសដែលផ្តល់សេវាវិភាគលើប៉ារ៉ាម៉ែត្រនៃផលិតផលម្ហូបអាហារ ផលិតផលកសិផល ប្រេងឥន្ធនៈ និងផលិតផលប្រើប្រាស់ផ្សេងទៀត ។ បច្ចុប្បន្ន មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. បាននិងកំពុងរៀបចំចងក្រងឯកសារបច្ចេកទេសចាំបាច់ផ្សេងៗ ដើម្បីបំពេញតម្រូវការក្នុងការទទួលបាន ការទទួលស្គាល់សមត្ថភាពជាផ្លូវការ (Accreditation) លើអនុលោមភាពនៃ ISO/IEC Guide 17025 “General Requirement for the Competence of Calibration and Testing Laboratories” ។
បន្ថែមពីលើនេះ មន្ត្រីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ពោរពេញទៅដល់ចំណេះដឹងជំនាញ បច្ចេកទេស និងបទពិសោធន៍ ហើយត្រូវបានអង្គភាពបន្តអភិវឌ្ឍសមត្ថភាពដើម្បីធានាឱ្យបានការផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ។
២.២.១ សមត្ថភាពវិភាគតាមប៉ារ៉ាម៉ែត្រវិភាគ
ប៉ារ៉ាម៉ែត្រតេស្តផ្នែកមីក្រូជីវសាស្រ្តម្ហូបអាហារ
ប៉ារ៉ាម៉ែត្រតេស្តផ្នែករូបសាស្រ្ត សមាសធាតុផ្សំ និងអាហារូបត្ថម្ភ
ប៉ារ៉ាម៉ែត្រតេស្តផ្នែកសារធាតុបន្ថែមក្នុងម្ហូបអាហារ
ប៉ារ៉ាម៉ែត្រតេស្តផ្នែកសារធាតុចម្លងគីមី និងសំណល់គីមីក្នុងម្ហូបអាហារ
ប៉ារ៉ាម៉ែត្រតេស្តផ្នែកប្រេងឥន្ធនៈ និងផលិតផលប្រើប្រាស់
២.២.២ សមត្ថភាពវិភាគតាមប្រភេទផលិតផល
ម្ហូបអាហារ
កសិផល
ប្រេងឥន្ធនៈ
ផលិតផលប្រើប្រាស់
២.៣ នីតិវិធីស្នើសុំការវិភាគនិងទទួលវិញ្ញាបនបត្រវិភាគ
៣.ព័ត៌មានទំនាក់ទំនង
ពេលវេលាផ្តល់សេវាសាធារណៈ៖ ចន្ទ-សុក្រ ព្រឹក ម៉ោង ០៨៖៣០ នាទី ដល់ ១១៖០០
រសៀល ម៉ោង ១៣៖៣០ នាទី ដល់ ១៦៖០០
អាសយដ្ឋានការិយាល័យ៖ ផ្លូវលេខ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្ពុជា
លេខទំនាក់ទំនង៖ ...
ចែករំលែក