គណៈកម្មាធិកាត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា ដែលសរសេរជាអក្សរកាត់ថា គ.ត.ផ.ហ.ក. ត្រូវបានបង្កើតទ្បើងនាថ្ងៃទី ០៤ ខែវិចិ្ឆកា ឆ្នាំ២០១៦ តាមរយៈសេចកី្តសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១២២ ស.ស.រ ចុះថ្ងៃទី ០៤ ខែវិចិ្ឆកា ឆ្នាំ ២០១៦ ដោយមានប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា ជារដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម និងមានអនុប្រធាន និងសមាជិក ដែលជាតំណាងក្រសួងនិងស្ថាប័នពាក់ព័ន្ធនឹងកិច្ចការហាទ្បាល ហើយជាពិសេស គឺមានតំណាងពីឥស្សរជននៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
យោងតាមអនុក្រឹត្យលេខ ១៦០ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា (គ.ត.ផ.ហ.ក.) មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
- ធ្វើការសិក្សាស្រាវជ្រាវ រៀបចំ និងចងក្រងឯកសារទាំងទ្បាយឲ្យទៅជាផ្លូវច្បាប់ ស្តីពីការងារហាទ្បាលកម្ពុជា និងតាមដានការវិវឌ្ឍការងារហាទ្បាលកម្ពុជា
- រៀបចំឲ្យមានលក្ខណៈជាប្រព័ន្ធក្នុងការគ្រប់គ្រងផលិតផលហាទ្បាលកម្ពុជា ជាពិសេសលើការងារត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញ ព្រមទាំងការពារស្លាកសញ្ញាហាទ្បាលកម្ពុជា
- ផ្តល់ការឯកភាពលើវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាទ្បាលកម្ពុជា
- ធើ្វជាអ្នកសម្របសម្រួលក្នុងការកសាងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន
- ផ្តល់យោបល់ជូនរាជរដ្ឋាភិបាលរាល់បញ្ហា ដែលទាក់ទងនឹងការអភិវឌ្ឍផលិតផលហាទ្បាលកម្ពុជា
- ស្រាវជ្រាវ និងអភិវឌ្ឍលើខ្សែចង្វាក់ផលិតកម្មហាទ្បាលទាំងមូល
- ទាក់ទាញជំនួយបរទេសដើមី្បគាំទ្រលើផលិតផលហាទ្បាលកម្ពុជា
- ធ្វើជាមជ្ឈមណ្ឌលផ្តល់ព័ត៌មាន និងពិគ្រោះយោបល់ដល់អ្នកវិនិយោគ ដែលមានបំណងអភិវឌ្ឍផលិតផល ហាទ្បាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ពិនិត្យ និងតាមដាននូវរាល់គម្រោង ដែលពាក់ព័ន្ធនឹងផលិតផលហាទ្បាលកម្ពុជា
- ចូលរួមក្នុងកិច្ចប្រជុំកម្រិតជាតិ និងអន្តរជាតិ ក៏ដូចជាសនិ្នសីទ សី្តពី ការអភិវឌ្ឍផលិតផលហាទ្បាលទូទាំងពិភពលោក
- ធ្វើរបាយការណ៍ និងផ្តល់យោបល់ជាប្រចាំ អំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពផលិតផលហាទ្បាលកម្ពុជា ក៏ដូចជាអំពីព័ត៌មានទីផ្សារនៅក្រៅប្រទេសជូនរាជរដ្ឋាភិបាល
- ធ្វើជាអ្នកសម្របសម្រួលនូវរាល់កិច្ចការទាំងទ្បាយពាក់ព័ន្ធនឹងការងារហាទ្បាលកម្ពុជា
- បំពេញភារកិច្ចផេ្សងទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន។
គណៈកម្មាធិកាត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា (គ.ត.ផ.ហ.ក.) ត្រូវធ្វើការប្រជុំយ៉ាងតិច ០២(ពីរ)ដង ក្នុង០១(មួយ)ឆ្នាំ។ ក្នុងករណីចាំបាច់គណៈកម្មាធិកាត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា (គ.ត.ផ.ហ.ក) អាចប្រជុំជាវិសាមញ្ញាបាន។
គណៈកម្មាធិកាត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា (គ.ត.ផ.ហ.ក.) មានក្រុមឯកទេសផលិតផលហាឡាល ជាជំនួយផ្នែកបច្ចេកទេសនិងសាសនាឥស្លាមលើកិច្ចការហាឡាល ដើម្បីពិនិត្យបច្ចេកទេសស្តង់ដារ និងតាមដានការផ្តល់សេវាកម្ម ការផលិត ឬការវេចខ្ចប់ផលិតផលហាឡាលកម្ពុជា និងចេញវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ដោយមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលជាប្រធាន គ.ត.ផ.ហ.ក. ។