វគ្គបណ្តុះបណ្តាលត្រូវបានប្រារព្ធឡើង ក្រោមអធិបតិភាពឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងកញ្ញា ចន្ទ សេរីរដ្ឋា សហការី ជាន់ ខ្ពស់ នៃក្រុម ហ៊ុន កម្មសិទ្ធិបញ្ញា S&O។
វគ្គបណ្តុះបណ្តាលនាថ្ងៃនេះគឺជាវេទិការ និងជាយន្តការមួយក្នុងការផ្តល់នូវចំណេះដឹង បន្ថែម ជូនដល់មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការអាចកំណត់ បាន អំពីភាព ខុសគ្នារវាងផលិតផលពិត និងផលិតផល ក្លែងក្លាយ ដែលផ្តល់ ការបណ្តុះបណ្តាល ពីសំណាក់អ្នកជំនាញការមកពីក្រុមហ៊ុន S&O ដែលជាក្រុមហ៊ុន មួយមានជំនាញច្បាស់លាស់ក្នុងការធ្វើជាភ្នាក់ងារតំណាងកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនល្បីៗជាច្រើននៅលើពិភពលោក។ ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាល នេះបាន សបញ្ជាក់ អំពី សារៈសំខាន់នៃការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន នឹងស្ថាប័នអនុវត្តច្បាប់ ក្នុងប្រយុទ្ធប្រឆាំង នឹងផលិតផលក្លែងក្លាយក្នុងទីផ្សារ ដែលជាវិធីសាស្រ្ត មួយអាច កាត់បន្ថយ នូវបញ្ហាប្រឈម និងភាពស្មុគស្មាញ ក្នុងការស្វែងរក បទល្មើស របស់ មន្ត្រី អនុវត្តច្បាប់ ព្រមទាំងអាចធានាបានប្រសិទ្ធិភាពក្នុងអនុវត្តច្បាប់។
Share with others