(ខេត្តតាកែវ)៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដោយសហការជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងផលិតស្ករត្នោតក្លែងក្លាយ ចំនួន ៤ទីតាំង នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការដកហូតទំនិញ និងសម្ភារៈ មួយចំនួនយកមករក្សាទុកមានដូចជា៖
- ស្ករនៅក្នុងធុងស្ពេត្រូ ចំនួន ១០៩ធុង
- កាកស្ករអំពៅ ចំនួន ១៣៧ប៉ាវ
- ម៉ូទ័រ ចំនួន ១១គ្រឿង
- រថយន្តម៉ាក់សាំងយ៉ុន ចំនួន ២គ្រឿង
- រថយន្តកូរ៉េ ១តោន ចំនួន ១គ្រឿង
- ខ្ទះកូ ចំនួន ២០
- ជញ្ជីង ចំនួន ៤
- ធុងដែក ចំនួន ៤ បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត សម្ភារៈទាំងនោះយកមករក្សាទុកនៅសាលាស្រុកបាទី ហើយគណៈកម្មាបានឯកភាពគ្នាធ្វើការដុតបំផ្លាញចោលទំនិញទាំង ២មុខ ដែលបានដកហូតពី ៤ទីតាំង ភ្លាមៗនៅក្នុងបរិវេណសាលាស្រុកបាទី៕
Share with others