(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការកន្លែងបន្លំ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងនាមជាចំណុចទំនាក់ទំនងកូដិច បានសហការជាមួយអង្គការ HKI រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃការបង្កើតគណៈកម្មាធិការកូដិច ដែលជាស្ថាប័នអន្តររដ្ឋាភិបាលក្រោមការដឹកនាំរួមរបស់អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក សម្រាប់កម្មវិធីស្តង់ដារម្ហូបអាហារ។
ពិធីនេះមានការអញ្ជើញចូលរួមដោយតំណាងមកពីស្ថាប័នរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ដែលមានជាប់ពាក់ព័ន្ធនៅក្នុងការងាររៀបចំស្តង់ដារម្ហូបអាហារអន្តរជាតិ រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសុខាភិបាល និងស្ថាប័នអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) និងអង្គការសុខភាពពិភពលោក (WHO) ស្ថាប័នអន្តរជាតិ (HKI)។
ក្នុងឆ្នាំ២០២៣នេះ កូដិចលើកទី៦០ នឹងក្លាយជា "ឱកាសដ៏អស្ចារ្យ" សម្រាប់កម្ពុជាដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពនិងគុណភាពម្ហូបអាហារ ស្របទៅតាមច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្តលេខាដាក់ឱ្យប្រើកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ហើយក៏ទាក់ទងនឹងការប្រារព្ធខួបលើកទី៥ នៃទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ដែលកម្ពុជានឹងរៀបចំក្នុងពេលខាងមុខ។
សូមបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកគណៈកម្មាធិការកូដិច (Codex Alimentarius Commission)តាំងតែពីឆ្នាំ១៩៧៤ និងបានចូលរួមយ៉ាងសកម្មផងដែរនៅក្នុងដំណើរការរៀបចំកសាងស្តង់ដារម្ហូបអាហារអន្តរជាតិ ដែលក្នុងនោះមានប្រទេសជាសមាជិកនៃសហប្រជាជាតិចំនួន១៨៨ ។ នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាក៏បានទទួលការគាំទ្រផងដែរពីអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិនូវគម្រោង Codex Trust Fund-2 សម្រាប់រយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដើម្បីរៀបចំពង្រឹង រចនាសម្ព័ន្ធកូដិចជាតិ និងសមត្ថភាពជំនាញរបស់ស្ថាប័នពាក់ព័ន្ធឱ្យទទួលបានចំណេះដឹងសមស្រប សម្រាប់ធានាការចូលរួមក្នុងសកម្មភាពកូដិចអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងផលប្រយោជន៍ជាតិ តាមរយៈការជំរុញផលិតផលម្ហូបអាហាររបស់កម្ពុជាឱ្យមានលក្ខណៈសមស្របតាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារសំខាន់ៗក្នុងសកលលោក។
តម្លៃ ស្នូល នៃ កូ ដិ ច គឺ ការ បង្កើត ស្តង់ដារ លើ មូលដ្ឋាន វិទ្យាសាស្ត្រ និង សម ស្របតាម គោលបំណង ប្រើប្រាស់ ដោយ ឈរ លើ ទស្សនៈ ប្រកបដោយ បរិ យា ប័ន្ន កិច្ចសហការ ការ ឯកភាព និង តម្លាភាព ។ ជាមួយ គ្នា នេះ ដែរ រាជរដ្ឋាភិបាល កម្ពុជា ក៏ មាន គោលដៅ យុទ្ធសាស្ត្រ បង្កើន ផលិតភាព និង ប្រសិទ្ធភាព សេដ្ឋកិច្ច លើកកម្ពស់ ឧត្តមភាព និង ជំរុញ នវានុវត្តន៍ ដែល ក្នុង នោះ ការ បន្ត ជំរុញ ការ រៀបចំ ស្តង់ដារ ទំនិញ សេវា និង ការ គ្រប់គ្រង ការ លើកកម្ពស់ គុណភាព គឺជា គោលនយោបាយអាទិភាព ៕
Share with others