CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

Announcements Announcements

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ «អ.ប.ព.» រៀបចំវគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ

11 August, 2022

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ «អ.ប.ព» រៀបចំវគ្គបណ្ដុះបណ្ដាល ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ជូនដល់មន្រ្តីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមានការចូលរួមពី ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា និងអនុប្រធានសាខាក.ប.ប. រាជធានី ខេត្ត ទាំង២៥ ផងដែរ។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ គឺមានគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន៤ គឺ៖
១. ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ
២. ការស៊ើបអង្កេតបទល្មើសពុករលួយ និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ
៣. វឌ្ឍនភាព បញ្ហាប្រឈម និងកិច្ចសហការក្នុងការ ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់
៤. បទល្មើសការប្រើប្រាស់ និងការក្លែងបន្លំក្នុងអាជីវកម្មមិនត្រឹមត្រូវ។

វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ចំនួន ៣រូប គឺឯកឧត្ដម អ៊ឹម ឧត្ដម ឧបការី នៃ អ.ប.ព និង ឯកឧត្ដម ស្រ៊ិន សុវណ្ណ ឧបការី នៃ អ.ប.ព ចំណែកតំណាងអគ្គនាយកដ្ឋាន ក.ប.ប. ក៏មានធ្វើបទបង្ហាញ ដោយលោក ផឹង វីរៈ ប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ផងដែរ ។

Share with others