CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

Announcements Announcements

គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»

គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»

ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវ​បាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ដោយក្នុងនោះមាត្រា៥នៃច្បាប់នេះ បានចែងអំពីការបង្កើត នូវគណៈកម្មាធិការជាតិការពារ អ្នកប្រើប្រាស់នេះឡើង។ តាមរយៈអាណត្តិដែលត្រូវបានផ្តល់ឱ្យដោយច្បាប់ អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈ​កម្មាធិការ​ជាតិការពារអ្នកប្រើប្រាស់​ក៏ត្រូវទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ រួមជាមួយសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ មានសមាសភាពចំនួន ១២រូប ដែលក្នុងនោះមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាប្រធាន តំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធនឹងវិស័យការពារអ្នកប្រើប្រាស់ និងមានជាពិសេសមាន អគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ និងជាលេខាធិការដ្ឋាន។

រហូតមកដល់ពេលនេះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានរៀបចំកិច្ចប្រជុំចំនួន ៣លើកគឺ៖

          លើកទី១ (ដំបូង) ប្រជុំសាមញ្ញរបស់ គ.ជ.ក.ប. នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម

          លើកទី២ ប្រជុំសាមញ្ញរបស់ គ.ជ.ក.ប. នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម

លើកទី៣ ប្រជុំវិសាមញ្ញរបស់ គ.ជ.ក.ប. នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម

Share with others