CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

Announcements Announcements

កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២២

18 July, 2022

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.» បានរៀបចំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីបូកសរុបការងារ និងដាក់ទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពីឯកឧត្ដម លោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ និងសហការី។

របៀបវារៈនៃកិច្ចប្រជុំនេះមានដូចខាងក្រោម៖
១. មតិស្វាគមន៍របស់ឯកឧត្ដមប្រធានអង្គប្រជុំ
២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានទាំង៦ និងសាខា ក.ប.ប. រាជធានីភ្នំពេញ
៣. ការធ្វើបទបង្ហាញអំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ Knowledge Management System (KMS)
៤. ការរៀបចំសេចក្ដីព្រាងប្រកាសស្ដីពីលក្ខខណ្ឌតម្រូវនៃការ ដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន
៥. ផែនការអនុវត្តបន្ត
៦. បញ្ហាផ្សេងៗ

Share with others