ក្នុងប្រតិបត្តិការត្រួតពិនិត្យ មន្រ្តីជំនាញបានអនុវត្តនីតិវិធីដូចខាង ក្រោម៖
១.ធ្វើតេស្តិ៍បឋមទៅលើគំរូសាច់ស្រស់ បង្កក ចំនួន0៦ មុខ ដើម្បីរក វត្តមានសារជាតុគីមីហាមឃាត់ និងដកហូតសំណាកគំរូចំនួន ០៩ បញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. និងមន្ទីរពិសោធន៍នៃសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីវិភាគរកវត្តមានមេរោគ និងជម្ងឺឆ្លង នានា។
២.ណែនាំដល់ម្ចាស់អាជីវកម្មផ្អាកជាបណ្តោះអាសន្ន ការចរាចរ ចែកចាយផលិតផលសាច់ស្រស់និងបង្កក រហូតដល់មានលទ្ធផលវិភាគ របស់មន្ទីរពិសោធន៍។
៣.ត្រូវរក្សាកំរិតសីតុណ្ហភាពឱ្យបានត្រឹមត្រូវតាមបច្ចេកទេស រក្សាអនាម័យបរិស្ថានជុំវិញ និងអនាម័យបុគ្គលិកដែលបម្រើការ រួមជាមួយនឹងការពិនិត្យសុខភាពជាប្រចាំ ពាក់ម៉ាស ស្រោមដៃ ស្បែកជើង និងមួក នៅពេលចេញចូលឬលើកដាក់ផលិតផលបង្កក ទាំងក្នុងឃ្លាំងស្តុក និងមធ្យោបាយដឹកជញ្ជូន។
៤.បានឱ្យម្ចាស់អាជីវកម្មធ្វើកិច្ចសន្យាកែលម្អ និងបំពេញបន្ថែមនូវចំនុចខ្វះខាត ទាំងអនាម័យ លក្ខខណ្ឌតម្រូវ ក៏ដូចជាភាពមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេស ជាធរមាននានាផងដែរ។ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវ ដល់ម្ចាស់អាជីវកម្មនាំចូល ចែកចាយ ផលិតផលសាច់សត្វស្រស់ បង្កក និងផលិតផលអំពីសត្វ សូមអនុវត្តត្រឹមត្រូវស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន។ ការនាំចូលផលិតផលសាច់សត្វ ស្រស់ បង្កក និងផលិតផលអំពីសត្វ ត្រូវមានលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ដោយមានភ្ជាប់នូវវិញ្ញាបនបត្រ បញ្ជាក់គុណភាពពីប្រទេសនាំចេញ និងត្រូវគោរពនិងអនុវត្តនូវ លក្ខខណ្ឌតម្រូវនៃការវេចខ្ចប់និងដឹកជញ្ជូន ស្តុកទុកឱ្យបានត្រឹមត្រូវ។
Share with others