“សំណួរដែលសួរញឹកញាប់ (FAQs) អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់”
ចម្លើយ៖ ប្រទេសកម្ពុជាជាសមាជិកអាស៊ានចុងក្រោយ ដែលបានអនុម័តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ហើយច្បាប់នេះត្រូវបានអនុម័តនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ គោលបំណងចម្បងនៃច្បាប់នេះគឺ ១. “ធានាឱ្យមានកិច្ចការពារអ្នកប្រើប្រាស់” ពីអំពើនិងការអនុវត្តមិនសុចរិតដែលធ្វើដោយបុគ្គលធ្វើធុរកិច្ច ដោយមានការរៀបចំជាក់លាក់មួយ ក្នុងគោលបំណងស្វែងរកប្រាក់ចំណេញពីសកម្មភាពធុរកិច្ចនោះ។ ២. “លើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត” រវាងបុគ្គលទាំងឡាយដែលធ្វើសកម្មភាពធុរកិច្ចដោយប្រាកដថា បុគ្គលទាំងនោះប្រកួតប្រជែងគ្នាដោយឈរលើមូលដ្ឋានតម្លៃទាប គុណភាពល្អ និងសេវាល្អ ក្នុងរយៈពេលយូរអង្វែងដោយផ្អែកលើគោលការណ៌និរន្តភាពផ្នែកសេដ្ឋកិច្ច និងដោយមិនបំពានលើការប្រើប្រាស់អំណាចឬជំហរឯកាធិភាព។
ចម្លើយ៖ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់មានវិសាលភាពអនុវត្តលើរាល់សកម្មភាពធុរកិច្ចទាំងឡាយណាទោះបីរកប្រាក់ចំណេញក្តី ឬមិនរកប្រាក់ចំណេញក្តី រួមទាំងការលក់ទំនិញ ឬសេវាផ្សេងៗ ឬសិទ្ធិប្រត្យក្សលើអចលនទ្រព្យ អោយអ្នកប្រើប្រាស់។
ចម្លើយ៖ សិទ្ធិអ្នកប្រើប្រាស់ដែលមានចែងនៅក្នុងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់មានដូចជា៖
ចម្លើយ៖ តាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដូចដែលមានចែងក្នុងមាត្រាទី៤ ចំនុចទី៦ អ្នកប្រើប្រាស់មានសិទ្ធិក្នុងការទាមទារសំណង នៅពេលដែលសិទ្ធិនិងផលប្រយោជន៍របស់ពួកគាត់ត្រូវបានរំលោភបំពាន។
ចម្លើយ៖ ហេតុដែលចាំបាច់ត្រូវបានបង្កើត គ.ជ.ក.ប. ដោយសារ៖
6. ហេតុអ្វីប្រធានគណៈកម្មាធិការនេះ ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម?
ចម្លើយ៖ ក្រសួងពាណិជ្ជកម្មជាសាមីក្រសួងក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នេះឡើង ដែលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មត្រូវតែជាប្រធាននៃគណៈកម្មាធិការនេះ ដូចបណ្តាក្រសួង/ស្ថាប័នសាមីស្នើឬតាក់តែងច្បាប់ ដែលតែងតែជាប្រធានក្នុងគណៈកម្មាធិការឬយន្តការ ដែលបានចែងក្នុងច្បាប់នោះតែម្តង(នេះមិនមែនជាយន្តការបង្កើតថ្មីទេ)។
ចម្លើយ៖ នៅក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា៖
ចម្លើយ៖ សមាគមអ្នកប្រើប្រាស់ គឺជាអង្គការដែលបង្កើតឡើងដោយក្រុមអ្នកប្រើប្រាស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពួកគាត់។ សមាគមអ្នកប្រើប្រាស់តាមវិស័យនេះបង្កើតឡើងក្នុងគោលបំណង ៖
ចម្លើយ៖ សកម្មភាពសំខាន់ៗ ដែលត្រូវបានហាមឃាត់ក្រោមច្បាប់នេះរួមមាន៖
ចម្លើយ៖ នៅក្រោមច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ អំពើមិនសុចរិតក្នុងធុរកិច្ចសំដៅដល់អំពើណាមួយរបស់បុគ្គលនៅក្នុងធុរកិច្ចដែលអាចបំភាន់ ឬបោកបញ្ឆោតអ្នកប្រើប្រាស់ ទោះបីជាអំពើនោះធ្វើដោយចេតនាឬអចេតនាក៏ដោយ។
ចម្លើយ៖ អំពើមិនសុចរិតក្នុងការធ្វើធុរកិច្ច សំដៅដល់ការបំភាន់ ឬបោកបញ្ឆោតអ្នកប្រើប្រាស់តាមរយៈ ៖
ចម្លើយ៖ អំពើមិនសុចរិតទាក់ទងនឹងទំនិញ ពាក់ព័ន្ធនឹង៖
ចម្លើយ៖ អំពើមិនសុចរិតទាក់ទងនឹងសេវា ពាក់ព័ន្ធនឹង៖
ចម្លើយ៖ ការអះអាងដោយបំភាន់សំដៅដល់ការអះអាងរបស់បុគ្គលធ្វើធុរកិច្ចណាមួយធ្វើឱ្យអ្នកប្រើប្រាស់មានការជឿជាក់ថាអ្វីមួយពិត ប៉ុន្តែជាក់ស្ដែងមិនមែនជាការពិត។
ចម្លើយ៖ ការអះអាងដោយបំភាន់ អាចកើតឡើងនៅពេលដែល៖
ចម្លើយ៖ ការអះអាងដោយបំភាន់លើទំនិញថាមានលក្ខណៈពិសេសដោយឡែកចំពោះ៖
ចម្លើយ៖ ការអះអាងដោយបំភាន់លើសេវាមានលក្ខណៈពិសេសដោយឡែកចំពោះ៖
18. តើអ្វីទៅជាការអនុវត្តមិនសុចរិតក្នុងធុរកិច្ច?
ចម្លើយ៖ ការអនុវត្តមិនសុចរិតក្នុងធុរកិច្ច គឺជាសកម្មភាពមួយត្រូវបានធ្វើឡើងក្នុងទម្រង់ច្បាស់លាស់ មានការរៀបចំជាមុនជាក់លាក់ ដើម្បីពង្វាង ភូតកុហក បោកប្រាស់ ឬធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រលំក្នុងការទិញទំនិញឬសេវា។
19. តើសកម្មភាពអ្វីខ្លះ ចាត់ទុកជាការអនុវត្តមិនសុចរិតក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់?
ចម្លើយ៖ ក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ សកម្មភាពដែលចាត់ទុកជាការអនុវត្តមិនសុចរិតរួមមានដូចតទៅ៖
20. តើអ្វីទៅជាការសន្យាផ្តល់ជាអំណោយ និងរង្វាន់?
គឺជាការផ្សព្វផ្សាយដោយមានការអះអាង ឬផ្សព្វផ្សាយតាមគ្រប់ទម្រង់ គ្រប់មធ្យោបាយ រួមទាំងមធ្យោបាលឌីជីថល ដែលការសន្យាផ្តល់ជាអំណោយ រង្វាន់ ឬវត្ថុឥតគិតថ្លៃដទៃទៀតនោះ ជាយុទ្ធសាស្រ្តទាក់ទាញអតិថិជន ឬអ្នកប្រើប្រាស់ដើម្បីទិញទំនិញ ឬសេវារបស់ខ្លួន ដែលយុទ្ធសាស្រ្តនោះគឺជាការពង្វាងការពិត ភូតកុហក ឬបោកប្រាស់។
21. តើអ្វីទៅជាការផ្សាយពាណិជ្ជកម្មជានុយ?
ការផ្សាយពាណិជ្ជកម្មជានុយ គឺសំដៅលើរាល់ការផ្សាយពាណិជ្ជកម្មដើម្បីផ្គត់ផ្គង់ទំនិញ ឬសេវាក្នុងតម្លៃទាប ឬការប្រើនូវមធ្យោបាលផ្សេងៗទៀតដើម្បីទាក់ទាញអ្នកប្រើប្រាស់ ដោយសង្ឃឹមថាអ្នកប្រើប្រាស់នោះនឹងទិញទំនិញ ឬសេវាដ៏ទៃផ្សេងៗទៀតជំនួសឱ្យទំនិញ ឬសេវាដែលបានផ្សព្វផ្សាយនោះ។ បុគ្គលនោះមិនមានបំណងផ្គត់ផ្គង់ ឬមិនមានមូលដ្ឋានសមស្រប ដែលអាចជឿជាក់បានថា អាចផ្គត់ផ្គង់តាមអ្វីដែលបានផ្សព្វផ្សាយនោះទេ។
22. តើអ្វីជាការលក់អូសទាញដោយមិនសុចរិត?
ការលក់អូសទាញដោយមិនសុចរិត សំដៅដល់ការលក់ទាក់ទាញ ឬជំរុញអ្នកទិញណាម្នាក់ឱ្យទិញទំនិញឬសេវាដោយផ្អែកលើលក្ខខណ្ឌថា អ្នកទិញនោះនឹងទទួលបានប្រាក់រង្វាន់ ប្រាក់កម្រៃជើងសារ ឬអត្ថប្រយោជន៍ដទៃទៀតជាថ្នូរនឹងការផ្ដល់ឈ្មោះអតិថិជនសក្ដានុពល ឬម៉្យាងទៀតជួយដល់បុគ្គលនោះក្នុងការបញ្ចុះបញ្ចូល ឬអូសទាញអ្នកទិញឬអ្នកប្រើប្រាស់ផ្សេងទៀតដើម្បីទទួលបានកម្រៃជើងសារ ឬការបញ្ចុះថ្លៃទំនិញ ឬបង្កើតនូវព្រឹត្តិការណ៍ផ្សេង ដើម្បីអូសទាញអ្នកទិញដ៏ទៃទៀតឱ្យមកទិញទំនិញតាមការបញ្ចុះបញ្ចូល។
ចម្លើយ៖ គឺជាការទាមទារ ឬបង្គាប់ឱ្យបង់ប្រាក់ជាមុន ឬទទួលយកការទូទាត់ ចំពោះការទិញទំនិញឬសេវា ឬតម្លៃតបស្នងដ៏ទៃទៀត ក្នុងករណីដែលអ្នកផ្គត់ផ្គង់នោះ៖
រយៈពេលកំណត់ ឬក្នុងរយៈពេលសមស្របតាមការបញ្ជាទិញ។
ចម្លើយ៖ ១- គឺជាការអះអាងដែលមិនពិតឬដែលបំភាន់ ទាក់ទងទៅនឹងការទទួលបានចំណេញ ឬ ហានិភ័យ ឬសារៈសំខាន់ផ្សេងៗទៀតក្នុងសកម្មភាពធុរកិច្ចណាមួយដែលបុគ្គលនោះបានអះអាងថាបុគ្គលផ្សេងទៀតអាចធ្វើសកម្មភាពធុរកិច្ចនោះបានពីទីលំនៅរបស់ខ្លួន។
២- គឺជាការអះអាងដែលមិនពិតឬដែលបំភាន់លើចំណុចសំខាន់ៗទាក់ទងនឹងការទទួលបានចំណេញ
ហានិភ័យ ឬសារៈសំខាន់ដទៃទៀតនៃសកម្មភាពធុរកិច្ចណាមួយដែលបុគ្គលនោះអញ្ជើញបុគ្គលដទៃទៀតតាមរយៈការផ្សាយពាណិជ្ជកម្មឬតាមមធ្យោបាយផ្សេងទៀតឱ្យចូលរួម ហើយដែលសកម្មភាពធុរកិច្ចនោះតម្រូវឱ្យមាន៖
ក- ការចូលរួមបំពេញការងារដោយបុគ្គលដទៃទៀត ឬ
ខ- ការវិនិយោគប្រាក់និងការចូលរួមបំពេញការងារដោយបុគ្គលដែលទាក់ទងនឹងការវិនិយោគនោះ។
ចម្លើយ៖ សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត គឺជាសេចក្តីបរិយាយ ឬការធ្វើឡើងដោយវោហាសព្ទ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទំនិញ ឬការជំរុញការផ្គត់ផ្គង់ទំនិញតាមគ្រប់មធ្យោបាយ ដែលមានលក្ខណៈភូតកុហក បំភាន់ និងពង្វាងការពិត
ចម្លើយ៖ វិធីសាស្រ្តនៃការដាក់ពាក្យប្តឹងតវ៉ាអាចធ្វើទៅបានតាមជំហានដូចខាងក្រោម៖
ចម្លើយ៖ បុគ្គលណាមួយដែលបានរកឃើញថា បានប្រព្រឹត្តដោយបំពានច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវប្រឈមនឹងការព្រមានជាលាយលក្ខណ៍អក្សរ ការពិន័យអន្តរការណ៍ ការព្យួរ ការដកហូត ឬការលុបចោលវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាប័ណ្ណអាជីវកម្ម ការហាមឃាត់ពីមុខងារគ្រប់គ្រង ឬទោសពិន័យជាប្រាក់តាមការសំរេចរបស់តុលាការមានសមត្តកិច្ច។
ចម្លើយ៖ ការប្រកួតប្រជែងដោយសុចរិត សំដៅលើការប្រកួតប្រជែងដោយផ្អែកលើតម្លៃសមរម្យ គុណភាពល្អ និងសេវាកម្មល្អ ដោយអនុវត្តតាមគោលការណ៍នៃនិរន្តរភាពសេដ្ឋកិច្ចយូរអង្វែង និងមិនបំពានអំណាច ឬជំហរឧត្តមភាពលើទីផ្សាររបស់ក្រុមហ៊ុនណាមួយឡើយ។
ចម្លើយ៖ គម្រោងលក់បែបពីរ៉ាមីដគឺជាការរៀបចំ ឬសកម្មភាពវិនិយោគដែលមានលក្ខណៈបោកប្រាស់ដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញអ្នកចូលរួមធ្វើការវិនិយោគលើការលក់ ការជូល ការទទួលអាជ្ញាប័ណ្ណ និងការចែកចាយផលិតផល ឬសេវាផ្សេងទៀត។ គម្រោងនេះធ្វើឡើងដោយការបញ្ចុះបញ្ជូល ឬកាទាក់ទាញអ្នកចូលរួម ឬវិនិយោគិនឱ្យចូលរួមក្នុងដំណើរការធុរកិច្ចមួយតាមរយៈការសន្យា និងអាចទទួលបានប្រាក់ចំណេញខ្ពស់។បន្ទាប់ពីអ្នកចូលរួមត្រូវបានទាក់ទាញ ឬបញ្ជុះបញ្ជូលរួចមក អ្នកចូលរួមថ្មីៗទាំងនោះតម្រូវឱ្យធ្វើការជ្រើសរើសបុគ្គល
ផ្សេងៗទៀតដោយផ្ទាល់ ឬប្រយោលដើម្បីបង្កើនសមាជិក។
ចម្លើយ៖ បទដ្ឋានព័ត៌មានដែលតម្រូវឱ្យលាតត្រដាងសម្រាប់អ្នកប្រើប្រាស់មានជាអាទិ៍៖ ប្រភេទ ចំណាត់ថ្នាក់ សុវត្ថិភាព បរិមាណ ប្រភពដើម មុខងារនៃការប្រើប្រាស់ ការថែទាំ សមាសភាព ការរចនា ផលិតផលបង្គំ ការប្រើប្រាស់តម្លៃ ការវេចខ្ចប់ ការផ្សាយពាណិជ្ជកម្ម ឬការផ្គត់ផ្គង់ព័ត៌មាន កាលបរិច្ឆេទផលិត កាលបរិច្ឆេទផុតកំណត់ និងព័ត៌មានផលិតកម្ម។
ចម្លើយ៖ គឺជាការចេញសេចក្តីសម្រេចហាមឃាត់បុគ្គលណាមួយដែលបានប្រព្រឹត្តបទល្មើស ដោយគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ចំពោះបទល្មើសខាងក្រោម៖
ក. មិនបានលាតត្រដាងបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់
ខ. មិនបានបំពេញកាតព្វកិច្ចក្នុងការប្រត្តិបត្តិតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់
គ. មិនបានធ្វើការជូនដំណឹងអំពីបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់
ចម្លើយ៖ អ្នកប្រើប្រាស់អាចដាក់បណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប បានតាមរយៈមធ្យោបាយនានាដូចខាងក្រោម៖
សំណួរដែលត្រូវបានសួរជាញឹកញាប់
ស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែង
១. តើច្បាប់ស្ដីពីការប្រកួតប្រជែងត្រូវបានអនុម័តនៅពេលណា និងមានគោលបំណងចម្បងអ្វីខ្លះ?
ចម្លើយ៖ ច្បាប់ស្ដីពីការប្រកួតប្រជែងត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ហើយច្បាប់នេះមានគោលបំណងដើម្បីលើកទឹកចិត្តឱ្យមានទំនាក់ទំនងធុរកិច្ចដោយស្មើភាពនិងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញឱ្យមានការបង្កើតធុរកិច្ចថ្មីៗ និងជួយអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញនិងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។
២. តើច្បាប់ស្ដីពីការប្រកួតប្រជែងមានវិសាលភាពអនុវត្តយ៉ាងដូចម្ដេច? តើស្ថាប័នណាដែលមានសមត្ថកិច្ចអនុវត្តច្បាប់នេះ?
ចម្លើយ៖ ច្បាប់ស្ដីពីការប្រកួតប្រជែង មានវិសាលភាពអនុវត្តចំពោះបុគ្គលធ្វើសកម្មភាពធុរកិច្ច ឬធ្វើសកម្មភាពគាំទ្រដល់ធុរកិច្ចពាក់ព័ន្ធនឹងការរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់ក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ទោះបីសកម្មភាពនោះមានប្រភពនៅក្នុងឬក្រៅប្រទេសក៏ដោយ។
ស្ថាប័នដែលមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង គឺគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងបុគ្គលឯករាជ្យចំនួន៥ (ប្រាំ) រូបជាសមាជិក និងមានអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ជាសេនាធិការក្នុងការបំពេញភារកិច្ចនានាពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែងស្របតាមបទប្បញ្ញត្តិមានជាធរមាន។
៣. តើគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» មានតួនាទីអ្វីខ្លះនៅក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង?
ចម្លើយ៖ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» មានតួនាទីក្នុងការចេញសេចក្ដីសម្រេច ចេញវិធានការផ្អាកឬឃាត់ទុកជាបណ្ដោះអាសន្ន និងផាកពិន័យជាប្រាក់លើបទល្មើសក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ និងជាលេខាធិការដ្ឋាន។ គ.ប.ក. ជាស្ថាប័នទទួលបន្ទុកអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងអាចស្នើសុំកិច្ចសហការពីស្ថាប័នឬបញ្ញត្តិករមានសមត្ថកិច្ចពាក់ព័ន្ធ។
អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាសេនាធិការរបស់ គ.ប.ក. មានសិទ្ធិឆែកឆេរ ចាប់យកវត្ថុតាង ប្រមូលឯកសារនិងព័ត៌មាន និងកោះហៅបុគ្គលពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេតនិងដោះស្រាយលើករណីប្រកួតប្រជែង ដោយអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
៤. តើក្រុមហ៊ុនបរទេសដែលធ្វើសកម្មភាពធុរកិច្ចនៅក្នុងនិងក្រៅព្រះរាជាណាចក្រកម្ពុជាត្រូវស្ថិតនៅក្រោមការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែងកម្ពុជាដែរឬទេ?
ចម្លើយ៖ ក្រុមហ៊ុនបរទេសដែលធ្វើសកម្មភាពធុរកិច្ច ឬធ្វើសកម្មភាពគាំទ្រដល់ធុរកិច្ចនៅក្នុងនិងក្រៅព្រះរាជាណាចក្រកម្ពុជា គឺស្ថិតក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ប្រសិនបើសកម្មភាពនោះមានឬអាចមានកម្មវត្ថុ ឬអានុភាពរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។
៥. តើច្បាប់ស្ដីពីការប្រកួតប្រជែងបានហាមឃាត់នូវសកម្មភាព និងការព្រមព្រៀងអ្វីខ្លះ?
ចម្លើយ៖ ច្បាប់ស្ដីពីការប្រកួតប្រជែងបានហាមឃាត់នូវសកម្មភាព និងការព្រមព្រៀងដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការ ប្រកួតប្រជែងដូចខាងក្រោម៖
១. តើច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារមានគោលបំណងអ្វី? និងផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
ចម្លើយ៖
ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ដើម្បី៖
១- ធានាការពារសុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ។
២- ធានារាល់ម្ហូបអាហារទាំងអស់ត្រូវរៀបចំ ផលិត វេចខ្ចប់ ដឹកជញ្ជូន ចែកចាយ រក្សាទុក និងដាក់លក់ មាគុណភាព សុវត្ថិភាព អនាម័យ សមស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដានិងបទប្បញ្ញត្តិជាតិជាធរមាន ។
៣- ធានាការអនុវត្តធុរកិច្ចម្ហូបអាហារប្រកបដោយស្មោះត្រង់ និងស្មើភាព។
ច្បាប់សុវត្ថិភាពម្ហូបអាហារផ្ដល់អត្ថប្រយោជន៍៖
១- ធានាឱ្យមានការអនុវត្តនូវប្រព័ន្ធផលិតកម្មម្ហូបអាហារ ប្រកបដោយសុវត្ថិភាព
គុណភាព សមស្របតាមស្តង់ដារ និងបទប្បញ្ញត្តិជាធរមាន។
២- កាត់បន្ថយអត្រាបង្កគ្រោះថ្នាក់ចំពោះសុខភាពអ្នកប្រើប្រាស់ឱ្យបានជាអតិបរិមា
ដែលបណ្ដាលមកពីការចម្លងសារធាតុគីមី មីក្រូជីវសាស្រ្ត និងសារធាតុរូបវន្ត។
៣-រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការធានាបាននូវការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ពីផលិតផលគ្មានសុវត្ថិភាព និងក្លែងបន្លំគុណភាព។
៤- ជំរុញឱ្យមានកំណើនវិនិយោគវិស័យផលិតកម្មម្ហូបអាហារក្នុងប្រទេស ដើម្បីធានាការ នាំចេញម្ហូបអាហារទៅកាន់ទីផ្សាអន្តរជាតិ។
៥- ធានាប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារថ្នាក់ជាតិប្រកបដោយប្រសិទ្ធភាព នៅតាមគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ។
ច្បាប់សុវត្ថិភាពម្ហូបអាហារនេះត្រូវបានអនុម័តឱ្យប្រើប្រាស់ នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២២។
២. តើស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារមានភារកិច្ចដូចម្តេចខ្លះដើម្បីធានាគុណភាព និងសុវត្ថិភាពម្ហូបអាហារស្របតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។
ចម្លើយ៖ ក្រសួងពាណិជ្ជកម្មមានភារកិច្ចក្នុងការដឹកនាំ និងសម្របសម្រួលការគ្រប់គ្រងគុណភាព សុវត្ថិភាពដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ។ ក្នុងនោះត្រូវអនុវត្តដូចខាងក្រោម៖
• ត្រូវរៀបចំបទប្បញ្ញត្តិបច្ចេកទេសស្តីពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដូចជា ស្តង់ដារម្ហូបអាហារ ក្រមប្រតិបត្តិ ឬគោលការណ៍ណែនាំ
• ត្រូវកំណត់លក្ខខណ្ឌតម្រូវស្តីពីម្ហូបអាហារដោយយោងលើបទប្បញ្ញត្តិបច្ចេកទេសខាងលើ សម្រាប់ឱ្យប្រតិករអាជីវកម្មម្ហូបអាហារ អនុវត្ត និងគោរពតាម
• ត្រូវធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារដើម្បីធានាថាម្ហូបអាហារទាំងនោះ មានគុណភាព សុវត្ថិភាព និងសមស្របសម្រាប់មនុស្សបរិភោគ អាចធ្វើចរាចរនៅលើទីផ្សារ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
• ត្រូវចេញបទប្បញ្ញត្តិកំហិតបន្ថែម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់ទាក់ទងនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ
• ត្រូវចេញលិខិតអនុញ្ញាតិសម្រាប់ការធ្វើអាជីវកម្មម្ហូបអាហារ ដែលបានអនុលោមតាមលក្ខខណ្ឌតម្រូវស្តីពីម្ហូបអាហារ។
• ត្រូវធ្វើការអង្កេតដាន និងដកហូតអាហារមកវិញ ចំពោះម្ហូបអាហារគ្មានសុវត្ថិភាព ឬមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស។
• ត្រូវបង្កើតនីតិវិធីធ្វើអធិការកិច្ចម្ហូបអាហារដោយផ្អែកលើការសិក្សាវាយតម្លៃហានិភ័យ កំណត់ចំណាត់ថ្នាក់ហានិភ័យ និងកំណត់អាជីវកម្មម្ហូបអាហារទៅតាមគ្រប់ដំណាក់ការនៃខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ។
៣. តើប្រតិបត្តិករអាជីវកម្មម្ហូបអាហារ មានកាតព្វកិច្ចចម្បងដូចម្តេចខ្លះ?
ចម្លើយ៖ ប្រតិបត្តិករអាជីវកម្មម្ហូបអាហារមានកាតព្វកិច្ចចម្បងដូចជា៖
• ត្រូវធានាថាម្ហូបអាហារមានសុវត្ថិភាព គុណភាព និងភាពសមស្របសម្រាប់មនុស្សបរិភោគ ស្របតាមលក្ខខណ្ឌតម្រូវស្តីពីម្ហូបអាហារ
• ត្រូវដោះស្រាយបញ្ហាសុវត្ថិភាពម្ហូបអាហារនៅពេលដែលកើតមាននៅក្នុងអាជីវកម្មរបស់ខ្លួន
• ត្រូវជូនដំណឹងជាបន្ទាន់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ អំពីបញ្ហាដែលកើតឡើងចំពោះម្ហូបអាហារ
• ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ក្នុងការអនុវត្តវិធានការដើម្បីជៀសវាង ឬកាត់បន្ថយហានិភ័យដែលបានបង្កដោយផលិតផលនៃអាជីវកម្មម្ហូបអាហារដែលពាក់ព័ន្ធ ព្រមទាំងការអង្កេតដាន ការប្រមូលម្ហូបអាហារមកវិញ និងការដកហូតម្ហូបអាហារ។
៤. ហេតុអ្វីបានជាប្រតិបត្តិករអាជីវករម្ហូបអាហារត្រូវជូនដំណឹងជាបន្ទាន់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ អំពីបញ្ហាដែលកើតឡើងចំពោះម្ហូបអាហាររបស់ខ្លួន?
ចម្លើយ៖ ដើម្បីអនុវត្តវិធានការអង្កេតដាន ការប្រមូលម្ហូបអាហារមកវិញ និងការដកហូតម្ហូបអាហារ ដើម្បីជៀសវាង ឬកាត់បន្ថយហានិភ័យដល់អ្នកប្រើប្រាស់។ ក្នុងករណីប្រតិបត្តិករអាជីវកម្មម្ហូបអាហារ មិនបានជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ យោងតាមមាត្រា៣៤ចំណុច(គ) ត្រូវទទួលពិន័យអន្តរការណ៍ចាប់ពី ៥០០ ០០០៛ ដល់ ៨ ០០០ ០០០៛ ។
៥. តើផលិតករ អ្នកកែច្នៃ និងអ្នកវេចខ្ចប់ម្ហូបអាហារ គួរជៀសវាងអ្វីខ្លះ?
ចម្លើយ៖ ផលិតករ អ្នកកែច្នៃ និងអ្នកវេចខ្ចប់ម្ហូបអាហារមិនត្រូវ៖
• ផលិត កែច្នៃ ឬវេចខ្ចប់ម្ហូបអាហារ ពុំមានសុវត្ថិភាព
• ផលិត កែច្នៃ ឬវេចខ្ចប់ម្ហូបអាហារ ឬបន្លំម៉ាក ឬមិនមានដាក់កាលបរិច្ឆេទនៃការផុតកំណត់រយៈពេលប្រើប្រាស់ ឬដាក់ស្លាកសញ្ញាមិនអនុលោមតាមលក្ខខណ្ឌស្តីពីស្លាកសញ្ញាដូចមានចែងក្នុងស្តង់ដារកម្ពុជាស្តីពីការដាក់ស្លាកសញ្ញាម្ហូបអាហារវេចខ្ចប់
• ផលិត កែច្នៃ ឬវេចខ្ចប់ម្ហូបអាហារ ដោយមិនមានបញ្ជាក់អំពីអត្តសញ្ញាណរបស់ផលិតករនៃម្ហូបអាហារ
• រក្សាទុក ឬធ្វើសហត្ថាករណ៍ ឬទុកដាក់ ដោយល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះ និងបទប្បញ្ញត្តិនានាដោយកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ។
៦. តើអាជីវករលក់ដុំ និងអាជីវករចែកចាយម្ហូបអាហារ មិនត្រូវធ្វើអ្វីខ្លះពាក់ព័ន្ធនឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ?
ចម្លើយ៖ អាជីវករលក់ដុំ និងអាជីវករចែកចាយម្ហូបអាហារ មិនត្រូវ៖
• ផ្គត់ផ្គង់ លក់ដុំ ឬចែកចាយម្ហូបអាហារ ក្រោយកាលបរិច្ឆេទនៃការផុតកំណត់រយៈពេលប្រើប្រាស់
• រក្សាទុក លក់ដុំ ឬចែកចាយម្ហូបអាហារ ដែលផ្ទុយនឹងសេចក្តីណែនាំអំពីសុវត្ថិភាពរបស់ផលិតករ
• ផ្គត់ផ្គង់ លក់ដុំ ឬចែកចាយម្ហូបអាហារពុំមានសុវត្ថិភាព ឬបន្លំម៉ាក
• ផ្គត់ផ្គង់ លក់ដុំ ឬចែកចាយម្ហូបអាហារ ដែលមិនអាចបញ្ជាក់អំពីអត្តសញ្ញាណរបស់ផលិតករនៃម្ហូបអាហារ
• ផ្គត់ផ្គង់ លក់ដុំ ឬចែកចាយម្ហូបអាហារ ដោយដឹងថាពុំមានសុវត្ថិភាព
• រក្សាទុក ឬសហត្ថាករណ៍ ឬទុកដាក់ ដោយល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះ និងបទប្បញ្ញត្តិនានាដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ។
៧. តើអាជីវករលក់រាយម្ហូបអាហារ មិនត្រូវធ្វើអ្វីខ្លះពាក់ព័ន្ធនឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ?
ចម្លើយ៖ អាជីវករលក់រាយម្ហូបអាហារ មិនត្រូវ៖
• ដាក់លក់ម្ហូបអាហារ ក្រោយកាលបរិច្ឆេទនៃការផុតកំណត់រយៈពេលប្រើប្រាស់
• ធ្វើសហត្ថាករណ៍ ឬទុកដាក់ម្ហូបអាហារក្នុងស្ថានភាពគ្មានអនាម័យ
• ដាក់ស្លាកសញ្ញាគ្រប់ប្រភេទពុំត្រឹមត្រូវ
• ដាក់លក់ម្ហូបអាហារ ដែលមិនអាចបញ្ជាក់អំពីអត្តសញ្ញាណរបស់ផលិតករ និង/ឬអ្នកចែកចាយនៃម្ហូបអាហារ
• លក់ម្ហូបអាហារ ដោយដឹងថាពុំមានសុវត្ថិភាព ឬបន្លំម៉ាក។
៨. ហេតុអ្វីបានជាម្ហូបអាហារដែលវេចខ្ចប់ស្រេចសម្រាប់លក់ត្រូវតែដាក់ស្លាកសញ្ញា ស្របតាមលក្ខខណ្ឌតម្រូវ?
ចម្លើយ៖ បានជាម្ហូបអាហារដែលវេចខ្ចប់ស្រេចសម្រាប់លក់ត្រូវតែដាក់ស្លាកសញ្ញា ស្របតាមលក្ខខណ្ឌតម្រូវ៖
• ស្លាកសញ្ញាជាព័ត៌មាន និងមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ក្នុងការសម្រេចចិត្តទិញ ឬមិនទិញផលិតផល។ ឧទាហរណ៍៖ ព័ត៌មានពាក់ព័ន្ធនឹងក្រុមហ៊ុនផលិត ប្រភពផលិត កាលបរិច្ឆេទរយៈពេលប្រើប្រាស់ គ្រឿងផ្សំ អាហារូបត្ថម្ភ វិធីសាស្រ្តប្រើ ឬសារធាតុដែលធ្វើឱ្យ Allergy ដល់អ្នកប្រើប្រាស់ ។ល។
• ស្លាកសញ្ញាជាព័ត៌មានសម្រាប់ស្ថាប័នមានសមត្ថកិច្ចក្នុងការកំណត់អត្តសញ្ញាណផលិតផល និងជួយសម្រួលប្រមូលម្ហូបអាហារត្រឡប់មកវិញ ក្នុងករណីម្ហូបអាហារនោះគ្មានសុវត្ថិភាព ឬមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស។
៩. តើត្រូវធ្វើដូចម្តេចដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មម្ហូបអាហារ ស្របតាមលក្ខខណ្ឌតម្រូវ?
ចម្លើយ៖ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មម្ហូបអាហារ ស្របតាមលក្ខខណ្ឌតម្រូវរួមមាន៖
• ត្រូវធានាថាការផ្សព្វផ្សាយពាណិជ្ជកម្មមិនភូតកុហក បង្វាងការពិត ឬអះអាងណាមួយដែលមិនពិត ការក្លែងបន្លំ ឬការធ្វើឱ្យមានការភាន់ច្រឡំអំពីលក្ខណៈពិតនៃគុណភាពនិងសុវត្ថិភាពម្ហូបអាហារ
• មានលិខិតអនុញ្ញាតិផ្សាយពាណិជ្ជកម្មពីស្ថាប័នពាក់ព័ន្ធ
• មានលិខិតបញ្ជាក់អនុលោមភាពនៃការផ្សាយពាណិជ្ជកម្ម ពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម
១០. តើផលិតផលម្ហូបអាហារដែលនាំចូលត្រូវអនុលោមតាមលក្ខខណ្ឌតម្រូវរបស់ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះដែរឬទេ? និងមានតម្រូវការភ្ជាប់ឯកសារអ្វីខ្លះ?
ចម្លើយ៖
• ផលិតផលម្ហូបអាហារដែលនាំចូលត្រូវតែអនុលោមតាមលក្ខខណ្ឌតម្រូវរបស់ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនាំចេញស្របទៅតាមគោលការណ៍គ្រប់គ្រងហានិភ័យ ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
• ក្នុងករណីចាំបាច់ដែលម្ហូបអាហារនាំចូលតម្រូវឱ្យមានការធ្វើវិភាគ ដើម្បីផ្ទៀងផ្ទាត់ភាពអនុលោមតាមលក្ខខណ្ឌតម្រូវស្តីពីម្ហូបអាហារ សំណាកគំរូត្រូវយកមកវិភាគដោយមន្ទីរពិសោធន៍ផ្លូវការ ឬមន្ទីរពិសោធន៍យោង។
១១. តើស្ថាបនមានសមត្ថកិច្ចពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ចាត់វិធានការចំពោះទំនិញម្ហូបអាហារនាំចូលដែលមិនអនុលោមដូចម្តេច?
ចម្លើយ៖ ម្ហូបអាហារនាំចូលដែលមិនអនុលោមតាមច្បាប់នេះ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ត្រូវសម្រេចចាត់ចែងដូចខាងក្រោម៖
• តម្រូវឱ្យនាំចេញទៅវិញ
• តម្រូវឱ្យកែច្នៃជាថ្មី រួមទាំងការដាក់ស្លាកសញ្ញាជាថ្មី និងបញ្ជូនទៅធ្វើការត្រួតពិនិត្យជាផ្លូវការម្តងទៀត
• កម្ទេចចោល
សំគាល់៖ រាល់ការចំណាក់ពាក់ព័ន្ធជាបន្ទុករបស់អ្នកនាំចូល។
១២. តើអគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការចំពោះទំនិញម្ហូបអាហារចរាចរលើទីផ្សារដែលមិនអនុលោមដូចម្តេច?
ចម្លើយ៖ អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការចំពោះទំនិញម្ហូបអាហារចរាចរលើទីផ្សារដែលមិនអនុលោមដូចខាងក្រោម៖
• ឱ្យធ្វើការកែតម្រូវឡើងវិញ
• តម្រូវឱ្យកែច្នៃសារជាថ្មី
• រឹបអូសនិងកម្ទេចចោល ក្នុងករណីដែលមិនអាចកែតម្រូវឬកែច្នៃសាជាថ្មីបាន
សំគាល់៖ រាល់ការចំណាយពាក់ព័ន្ធជាបន្ទុករបស់ម្ចាស់ម្ហូបអាហារ។
១៣. តើម្ហូបអាហារនាំចូលត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
ចម្លើយ៖ ម្ហូបអាហារនាំចេញត្រូវបំពេញលក្ខខណ្ឌតម្រូវនានារបស់ប្រទេសនាំចូលស្របតាមកិច្ចព្រមព្រៀងពុហុភាគី តំបន់ និងទ្វេភាគី ដែលព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគី។
១៤. តើទណ្ឌកម្មនៅក្នុងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារមានអ្វីខ្លះ?
ចម្លើយ៖ ទណ្ឌកម្មនៅក្នុងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហាររួមមានទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌ៖
• ទណ្ឌកម្មរដ្ឋបាល៖ ការព្រមានជាលាយលក្ខណ៍អក្សរ ការព្យួរ ឬដកហូតលិខិតអនុញ្ញាតិ វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ការបិទអាជីវកម្ម
• ទណ្ឌកម្មព្រហ្មទណ្ឌ៖ ពិន័យអន្តរការណ៍ ពិន័យជាប្រាក់ ទោសដាក់ពន្ធនាគារ។
១៥. តើប្រតិបត្តិករអាជីវកម្មម្ហូបអាហារត្រូវរងការពិន័យអន្តរការណ៍ដូចម្តេចចំពោះ៖
• ដំណើរការអាជីវកម្មម្ហូបអាហារដោយគ្មានលិខិតអនុញ្ញាត
• រៀបចំ ស្តុកទុក ធ្វើសហត្ថាករណ៍ ឬលក់ម្ហូបអាហារខ្វះអនាម័យ
• មិនបានជូនដំណឹងបន្ទាន់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធគុណភាព សុវត្ថិភាពម្ហូបអាហារអំពីបញ្ហាដែលកើតឡើងចំពោះម្ហូបអាហារ
• មិនបានបង្កើត ឬអនុវត្តប្រព័ន្ធដែលអាចអង្កេតដាន
• ផលិត កែច្នៃ ឬវេចខ្ចប់ម្ហូបអាហារដោយមិនបញ្ជាក់អំពីអត្តសញ្ញាណផលិតករ និង/ឬអ្នកចែកចាយម្ហូបអាហារ
• ផលិត កែច្នៃ ឬវេចខ្ចប់ម្ហូបអាហារដែលមិនមានដាក់កាលបរិច្ឆេទនៃការផុតកំណត់រយៈពេលប្រើប្រាស់
• ផ្គត់ផ្គង់ លក់ដុំ ចែកចាយ ឬដាក់លក់ម្ហូបអាហារក្រោយកាលបរិច្ឆេទនៃការផុតកំណត់រយៈពេលប្រើប្រាស់
• មិនបានគោរពតាមវិធានអនាម័យ ដែលត្រូវកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ
• មិនបានផ្តល់ព័ត៌មានអំពីខ្លឹមសារដែលបញ្ជាក់ពីគុណភាព សុវត្ថិភាពនៃម្ហូបអាហារដែលនឹងត្រូវផ្សាយដំណឹងពាណិជ្ជកម្ម
• មិនបានគោរពតាមការណែនាំ និងការកែតម្រូវរបស់មន្រ្តីអធិការកិច្ចម្ហូបអាហារ
ចម្លើយ៖ ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលបំពានលក្ខខណ្ឌតម្រូវទាំង ១០ ខាងលើត្រូវរងការពិន័យអន្តរការណ៍៖
• ផាកពិន័យលើកទី១៖ ៥០០ ០០០៛ ដល់ ៨ ០០០ ០០០៛
• ផាកពិន័យលើកទី២៖ ទ្វេដងនៃប្រាក់ពិន័យលើកទី១
១៦. តើប្រតិបត្តិករអាជីវកម្មម្ហូបអាហារត្រូវរងការពិន័យអន្តរការណ៍ដូចម្តេចចំពោះការមិនអនុវត្តតាមលក្ខខណ្ឌតម្រូវស្តីពីម្ហូបអាហារដែលបញ្ញត្តិក្នុងមាត្រា៦៖
• ម្ហូបអាហារត្រូវមានសុវត្ថិភាព គុណភាព និងភាពសមស្របសម្រាប់មនុស្សបរិភោគ
• ម្ហូបអាហារមិនត្រូវបាននាំចូល ផលិត កែច្នៃ ឬលក់ ក្នុងលក្ខណៈក្លែងបន្លំឬបំភាន់
• អ្នកប្រើប្រាស់បានទទួលព័ត៌មានគ្រប់គ្រាន់អំពីម្ហូបអាហារ ដូចជាប្រភពដើម គ្រឿងផ្សំ តម្លៃ អាហារូបត្ថម្ភ និងចំនួនកាឡូរី របៀបប្រើប្រាស់ និងការរក្សាទុក
• ម្ហូបអាហារត្រូវបំពេញតាមលក្ខខណ្ឌអនាម័យ ការវេចខ្ចប់ និងការដាក់ស្លាកសញ្ញា
• ម្ហូបអាហារដែលបានចាត់ថាជាប្រភេទមានហានិភ័យខ្ពស់ ត្រូវបញ្ជិកាឱ្យបានត្រឹមត្រូវ
• ការស្តុកទុក និងទីតាំងម្ហូបអាហារ ត្រូវបំពេញតាមលក្ខខណ្ឌសម្រាប់ការរក្សាសុវត្ថិភាព និងគុណភាពរបស់អាហារ។
ចម្លើយ៖ ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលបំពានលក្ខខណ្ឌតម្រូវទាំង ៦ ខាងលើត្រូវរងការពិន័យអន្តរការណ៍៖
• ផាកពិន័យលើកទី១៖ ២ ០០០ ០០០៛ ដល់ ២០ ០០០ ០០០៛
• ផាកពិន័យលើកទី២៖ ទ្វេដងនៃប្រាក់ពិន័យលើកទី១
១៧. តើប្រតិបត្តិករអាជីវកម្មម្ហូបអាហារត្រូវរងការពិន័យអន្តរការណ៍ដូចម្តេចចំពោះការដែលផ្សាយពាណិជ្ជកម្មដែលមិនពិត ឬធ្វើឱ្យយល់ខុស ឬធ្វើឱ្យមានការភាន់ច្រឡំអំពីលក្ខណៈពិតនៃម្ហូបអាហារ។
ចម្លើយ៖ ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលបំពានលក្ខខណ្ឌតម្រូវនេះត្រូវរងការពិន័យអន្តរការណ៍៖
• ផាកពិន័យលើកទី១៖ ៥ ០០០ ០០០៛ ដល់ ១០ ០០០ ០០០៛
• ផាកពិន័យលើកទី២៖ ទ្វេដងនៃប្រាក់ពិន័យលើកទី១
១៨. តើប្រតិបត្តិករអាជីវកម្មម្ហូបអាហារត្រូវរងការពិន័យអន្តរការណ៍ដូចម្តេចចំពោះការដែលដាក់ស្លាកសញ្ញាម្ហូបអាហារដែលមានលក្ខណៈមិនពិតធ្វើឱ្យយល់ខុស ឬក្លែងបន្លំ អំពីលក្ខណៈពិតនៃម្ហូបអាហារ។
ចម្លើយ៖ ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលបំពានលក្ខខណ្ឌតម្រូវនេះត្រូវរងការពិន័យអន្តរការណ៍៖
• ផាកពិន័យលើកទី១៖ ១០ ០០០ ០០០៛ ដល់ ២០ ០០០ ០០០៛
• ផាកពិន័យលើកទី២៖ ទ្វេដងនៃប្រាក់ពិន័យលើកទី១
១៩. តើប្រតិបត្តិករអាជីវកម្មម្ហូបអាហារត្រូវរងការពិន័យអន្តរការណ៍ និងព្រហ្មទណ្ឌដូចម្តេចចំពោះអំពើផលិត កែច្នៃ វេចខ្ចប់ ចែកចាយ ឬលក់ម្ហូបអាហារដោយដឹងថាម្ហូបអាហារនោះមានផ្ទុកនូវសារធាតុពុល ឬសារធាតុបង្កគ្រោះថ្នាក់ដែលលើសកម្រិតអនុញ្ញាតដែលនាំឱ្យខូចសុខភាពដល់មនុស្ស។
ចម្លើយ៖ ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលបំពានលក្ខខណ្ឌតម្រូវនេះត្រូវរងការពិន័យអន្តរការណ៍ និងព្រហ្មទណ្ឌ៖
• ផាកពិន័យជាប្រាក់៖ ២០០ ០០០ ០០០៛ ដល់ ៤០០ ០០០ ០០០៛
• ផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ
២០. តើប្រតិបត្តិករអាជីវកម្មម្ហូបអាហារត្រូវរងនូវទណ្ឌកម្មព្រហ្មទណ្ឌដូចម្តេចចំពោះអំពើផលិត កែច្នៃ វេចខ្ចប់ ចែកចាយ ឬលក់ម្ហូបអាហារដោយដឹងថាម្ហូបអាហារនោះមានផ្ទុកនូវសារធាតុពុល ឬសារធាតុបង្កគ្រោះថ្នាក់ដែលលើសកម្រិតអនុញ្ញាតដែលបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។
ចម្លើយ៖ ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលបំពានលក្ខខណ្ឌតម្រូវនេះត្រូវរងទណ្ឌកម្មព្រហ្មទណ្ឌ ដោយផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ។
២១. តើប្រតិបត្តិករអាជីវកម្មម្ហូបអាហារត្រូវរងនូវទណ្ឌកម្មព្រហ្មទណ្ឌដូចម្តេចចំពោះអំពើផលិត កែច្នៃ វេចខ្ចប់ ចែកចាយ ឬលក់ម្ហូបអាហារដោយដឹងថាម្ហូបអាហារនោះមានផ្ទុកនូវសារធាតុពុល ឬសារធាតុបង្កគ្រោះថ្នាក់ដែលលើសកម្រិតអនុញ្ញាតដែលបង្កឱ្យមានពិការភាពអចិន្រ្តៃយ៍ ឬបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់។
ចម្លើយ៖ ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលបំពានលក្ខខណ្ឌតម្រូវនេះត្រូវរងទណ្ឌកម្មព្រហ្មទណ្ឌ ដោយផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ដល់ ១៥ឆ្នាំ។
១. អ្វីទៅជាហាឡាល?
ចម្លើយ៖ ហាឡាល សំដៅដល់វត្ថុ ឬសេវាកម្មដែលអនុញ្ញាតឱ្យប្រើប្រាស់ ដោយអាស្រ័យទៅតាមច្បាប់ឥស្លាម។
២. អ្វីទៅជាហារ៉ាម? ណាជីស?
ចម្លើយ៖
៣. តើអ្វីទៅជាផលិតផលហាឡាល? មានប៉ុន្មានប្រភេទ? តើផលិតផលហាឡាលនៅកម្ពុជាមានអ្វីខ្លះ?
ចម្លើយ៖
៤. តើកិច្ចការហាឡាលនៅកម្ពុជាបង្កើតឡើងយ៉ាងដូចម្ដេច?
ចម្លើយ៖ កិច្ចការហាឡាលនៅកម្ពុជា បានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ២០១៦ ដែលមានអនុក្រឹត្យលេខ១៦០ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» ដែលមានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជាប្រធាន និងមានបណ្ដាក្រសួងមួយចំនួនជាសមាជិក ព្រមទាំងមានក្រុមឯកទេសផលិតផលហាឡាល និងលេខាធិការដ្ឋាននៃ គ.ត.ផ.ហ.ក. ជាសេនាធិការ។
៥. តើការដាក់ស្លាកសញ្ញាហាឡាលមានអត្ថប្រយោជន៍អ្វីខ្លះ?
ចម្លើយ៖ ការដាក់ស្លាកសញ្ញាហាឡាលមានអត្ថប្រយោជន៍ដូចជា៖
៦. តើស្លាកសញ្ញាហាឡាលកម្ពុជា ដែលប្រើប្រាស់ជាផ្លូវការមានរូបរាងដូចម្ដេច?
ចម្លើយ៖ ស្លាកសញ្ញាហាឡាលកម្ពុជា ដែលប្រើប្រាស់ជាផ្លូវការមានរូបរាងដូចមាននៅក្នុងឧបសម្ព័ន្ធនៃ ប្រកាស លេខ ០៨៩ ព.ណ.អ.កបប.ប្រក ស្ដីពីស្លាកសញ្ញាហាឡាលកម្ពុជា។
៧. ហេតុអ្វីបានជាត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា?
ចម្លើយ៖ បានជាត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា គឺដើម្បីធានាឱ្យបាននូវផលិតផលហាឡាលដែលមានការទទួលស្គាល់ត្រឹមត្រូវពី គ.ត.ផ.ហ.ក. និងអាចផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងក្រៅស្រុកដែលត្រូវការផលិតផលហាឡាល។
៨. តើការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជាជាបញ្ញត្តិបញ្ជាដែរឬទេ?
ចម្លើយ៖ ជាគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែប្រសិនក្នុងករណីប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជាគឺតម្រូវឱ្យគោរព តាមលក្ខខណ្ឌតម្រូវឱ្យបានត្រឹមត្រូវ និងមានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផល ហាឡាលកម្ពុជា។
៩. តើស្លាកសញ្ញាហាឡាលរបស់ប្រទេសនីមួយៗមានរូបរាងដូចគ្នាឬទេ?
១០. តើការដាក់ពាក្យស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា អាចដាក់នៅតាមបណ្ដាច្រកចេញចូលតែមួយរបស់រាជធានី ខេត្ត ឬមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ឬសាខា ក.ប.ប. រាជធានីខេត្ត បានដែរឬទេ?
ចម្លើយ៖ ការដាក់ពាក្យស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា មានតែនៅនាយកដ្ឋានកិច្ចការហាឡាល នៃអគ្គនាយកដ្ឋាន ក.ប.ប. តែមួយគត់ និងទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 0៧១ ៩៦៩ ៣៣៦៣។
១១. ប្រសិនបើមានបំណងចង់ដាក់ស្លាកសញ្ញាហាឡាលកម្ពុជា តើអាចទៅដាក់ពាក្យនៅទីកន្លែងណា?
ចម្លើយ៖ នាយកដ្ឋានកិច្ចការហាឡាល ដែលជាលេខាធិការដ្ឋាន នៃគ.ត.ហ.ផ.ក. ជាកន្លែងដាក់ពាក្យស្នើសុំតែមួយគត់ ដែលស្ថិតនៅទីតាំងស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងមានលេខទូរស័ព្ទទំនាក់ទំនង៖ 0៧១ ៩៦៩ ៣៣៦៣។
១២. តើការដាក់ពាក្យស្នើសុំត្រូវការឯកសារភ្ជាប់អ្វីខ្លះ?
ចម្លើយ៖
១៣. តើដំណើរការនៃការផ្ដល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជាត្រូវការរយៈពេលប៉ុន្មានថ្ងៃ?
ចម្លើយ៖ យោងតាមប្រកាសលេខ១៣៤ ព.ណ.អ. កបប.ប្រក ស្ដីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រត្រូវប្រើប្រាស់រយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃដាក់ពាក្យនៅនាយកដ្ឋានកិច្ចការហាឡាល។
១៤. តើវិញ្ញាបនបត្រស្លាកសញ្ញាហាឡាលកម្ពុជាមានសុពលភាពរយៈពេលប៉ុន្នានឆ្នាំ?
ចម្លើយ៖ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា មានសុពលភាព១ឆ្នាំ និងត្រូវបន្តសុពលភាពថ្មីជារៀងរាល់ឆ្នាំ។ ក្នុងករណីមិនបន្តសុពលភាពត្រូវជូនដំណឹងមក លេខាធិការដ្ឋាននៃគ.ត.ផ.ហ.ក.។
១៥. តើមានកម្រៃសេវាសាធារណៈលើការដាក់ពាក្យស្នើសុំឬទេ?
ចម្លើយ៖ យោងតាមប្រកាសអន្តក្រសួងលេខ ១០៩ សហវ.ប្រក.អទច ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ ក្រសួងពាណិជ្ជកម្មលើការគ្រប់គ្រងផលិតផលហាឡាល
១៦. តើបងប្អូនជាសាសនិកឥស្លាម អាចប្រើប្រាស់ស្លាកសញ្ញាហាឡាលដោយមិនចាំបាច់ស្នើសុំបានដែរឬទេ?
ចម្លើយ៖ មិនបានទេ! ត្រូវតែធ្វើការដាក់ពាក្យស្នើសុំនៅលេខាធិការដ្ឋាននៃគ.ត.ផ.ហ.ក.។
១៧. តើវិញ្ញាបនបត្រ និងស្លាកសញ្ញាហាឡាលកម្ពុជាមានវិសាលភាពកម្រិតណា?
ចម្លើយ៖ វិញ្ញាបនបត្រ និងស្លាកសញ្ញាហាឡាលកម្ពុជា មានវិសាលភាពអាចចរាចរក្នុងប្រទេសកម្ពុជាបាន និងអាចនាំចេញទៅកាន់អន្តរជាតិបាន។
១៨. តើផលិតផលនាំចូលទាំងអស់ដែលមានស្លាកសញ្ញាហាឡាលត្រូវដាក់ពាក្យស្នើសុំដែរឬទេ?
ចម្លើយ៖ យោងតាមប្រកាសលេខ១២៧ ព.ណ.អ.កបប.ប្រក ស្ដីពីបែបបទ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំចុះបញ្ជី និងបញ្ជាក់ភាពត្រឹមត្រូវលើកាប្រើប្រាស់ស្លាកសញ្ញាហាឡាលនាំចូល។ ផលិតផលនាំចូលទាំងអស់ដែលមានស្លាកសញ្ញាហាឡាល ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជី និងបញ្ជាក់ភាពត្រឹមត្រូវលើការប្រើប្រាស់ស្លាកសញ្ញាហាឡាល សម្រាប់ផលិតផលហាឡាលនាំចូល នៅនាយកដ្ឋានកិច្ចការហាឡាល ក្នុងគោលបំណងការពារអំពើក្លែងបន្លំភាពមិនសុចរិត និងលើកកម្ពស់ជំនឿទុកចិត្តពីសាសនិកឥស្លាម និងអ្នកប្រើប្រាស់ទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
១៩. ប្រសិនបើមានការសង្ស័យ លើស្លាកសញ្ញាហាឡាលមិនប្រក្រតី តើគួរទំនាក់ទំនងទៅខាងណា?
ចម្លើយ៖ ប្រសិនបើមានការសង្ស័យលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលមិនប្រក្រតី សូមធ្វើការទំនាក់ទំនង មកកាន់នាយកដ្ឋានកិច្ចការហាឡាល នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ឬតាមលេខទូរស័ព្ទ 0៧១ ៩៦៩ ៣៣៦៣។
២០. ការប្រើប្រាស់ស្លាកសញ្ញាហាឡាលដោយមិនបានស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា តើមានវិធានការដូចម្ដេច?
ចម្លើយ៖ អាជីវកម្មដែលប្រើប្រាស់ស្លាកសញ្ញាហាឡាល ដោយមិនមានវិញ្ញាបនបត្រជាអំពើល្មើសច្បាប់។