CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

ការងារអន្តរជាតិលើកិច្ចការពារអ្នកប្រើប្រាស់

ការងារអន្តរជាតិលើកិច្ចការពារអ្នកប្រើប្រាស់

I. សមាជិកអាស៊ាន (ACCP)៖ ក្នុងវិស័យកិច្ចការពារអ្នកប្រើប្រាស់ប្រទេសទាំង១០នៅក្នុងតំបន់អាស៊ានត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់អាស៊ានដែលមិនជាប់កាតព្វកិច្ចក្នុងនោះមាន៖

  • គោលការណ៍ណែនាំរបស់អាស៊ានស្តីពីកិច្ចការពារអ្នកប្រើប្រាស់(ASEAN Guideline on Consumer Protection)
  • ផែនការសកម្មភាពជាយុទ្ធសាស្រ្តសម្រាប់កិច្ចការពារអ្នកប្រើប្រាស់(ASEAN Strategy Action Plan for Consumer Protection)
  1. គោលការណ៍សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន(ASEAN High-Level Principle)

ស្ថិតក្នុងបរិបទធំៗទាំងនេះ សមាជិកនៃតំបន់អាស៊ានមានកិច្ចប្រជុំ២ដងក្នុងមួយឆ្នាំៗ ក្រៅពីនេះក៏មានវគ្គបណ្តុះបណ្តាល អប់រំផ្សព្វផ្សាយ កសាងនិងពង្រឹងសមត្ថភាពផងដែរ។ល។

II. គណៈកម្មាការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង អូស្ត្រាលី(ACCC) ក្រោមគម្រោងកម្មវិធីកិច្ចការពារអ្នកប្រើប្រាស់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃអូស្ត្រាលី និងញ៉ូហ្សេលែន (AANZFTA)៖ផ្តល់នូវជំនួយបច្ចេកទេស ការបណ្តុះបណ្តាល និងអប់រំពង្រឹងសមត្ថភាព ដល់នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ។

ចែករំលែក