រាជរដ្ឋាភិបាលកម្ពុជា បានផ្លាស់ប្តូរឈ្មោះ អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ឱ្យទៅជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ តួនាទី និងភារកិច្ចចំបងនានា ត្រូវបានកំណត់យ៉ាងច្បាស់ដូចឈ្មោះថ្មីរបស់អង្គភាពនេះ ដោយផ្តោតលើការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដើម្បីធានាឱ្យបាននូវគុណភាព និងសុវត្ថិភាព នៃផលិតផលទំនិញ និងសេវា ជាពិសេសការការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ក្នុងនាមជាមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងក្នុងនាមមន្រ្តីអនុវត្តច្បាប់ យើងខ្ញុំសូមស្វាគមន៍នូវរាល់បណ្តឹងទាក់ទងនឹងតួនាទី និងភារកិច្ចរបស់អង្គភាពយើង។ យើងទាំងអស់គ្នាត្រៀមខ្លួនរួចជាស្រេចក្នុងការខិតខំប្រឹងប្រែង ក្នុងបេសកកម្មបំរើប្រជាពលរដ្ឋទាំងអស់ ជាមួយនឹងជំនាញ និងបទពិសោធន៍ដែលយើងមាន។
សូមអរគុណ!